ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រភេទ V1ដឹកឈើនាងនួនចេញពីស្រុកសៀមប៉ាងគេថាជាឈើចាស់ដេញថ្លៃ ពីរដ្ឋបាលព្រៃឈើស្រុក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សប្រភេទV1ដឹកឈើនាងនួនចេញពីស្រុកសៀមប៉ាង ជញ្ជូនចេញពីដ្ឋបាលព្រៃឈើស្រុក និងសង្កាត់រដ្ឋបាលណាអូង តែពលរដ្ឋសង្ស័យថា មានការ ឃុបឃិតគ្នាជាប្រព័ន្ធ ឬជាលក្ខណៈអាថ៌កំបាំង ព្រោះស្របពេលនេះ គណៈបញ្ជាការឯកភាពខេត្តចេញបញ្ជាឲ្យបិទការដឹកជញ្ចូនឈើខុសច្បាប់គ្រប់ប្រភេទ តែពេលនេះបែរជាមានរថយន្តខ្នាត់យក្សឡើងមកដឹកឈើនាងនួនទៅវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅទីនោះ ហើយឈើនេះ វាអាចនឹងនាំចេញទៅក្រៅប្រទេសច្រើនជាង សកម្មភាពលើកឈើដាក់រថយន្តនេះ ធ្វើនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។

ប្រភពពីពលរដ្ឋបាននិយាយថាៈ ខណៈដែលគណៈបញ្ជាការឯកភាពខេត្តចេញចរាចរណ៍បិទបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់គ្រប់ប្រភេទ ស្របនឹងសារាចរណ៍របស់ក្រសួងកសិកម្ម ឲ្យផ្អាកការដឹកជញ្ជូនជំនួញឈើចេញពីបាទអាង សេសានក្រោមពីរ ស្រាប់តែឃើញរថយន្តធុនយក្ស មកលើកឈើនាងនួនក្នុងផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងទៅវិញ និងលួចដឹកឈើតាមរថយន្ត កាមរីឆ្លាមតូចៗ និងសាំយ៉ុងបង្កប់ ចេញពេលយប់ និងឈើគ្រឿងផ្ទះនៅតែចរាចរណ៍ដូចធម្មតាដដែល ដូចជាមិនខ្លាចរអារនឹងបទបញ្ជារបស់គណៈបញ្ជាការខេត្តបន្តិចសោះ ប្រហែលជាមន្ត្រីថ្នាក់ក្រោមលួចបើកភ្លើងខៀវ ល្មើសនឹងបញ្ជាលោកអភិបាលខេត្តហើយមើលទៅ និងប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងថែមទៀតផង។

ជុំវិញរឿងនេះ លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមីនាថា បញ្ហាដែលឡានយីឌុបដឹកឈើនៅរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងនោះ គឺជាឈើដេញថ្លៃពីរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរកសិកម្មខេត្ត ព្រោះគេមានច្បាប់ត្រឹមត្រូវទើបគេហ៊ានដឹកហើយឈើនោះ ជាឈើជម្រុះមាននាងនួន មានឈើធ្នង់ និងឈើគ្រឿងផ្ទះក៏មានដែរ ។

លោកបានបន្តទៀតនូវចម្ងល់របស់អ្នកសារព៍ត៌មានយើង ក៏ដូចការងឿងឆ្ងល់របស់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល អំពីបញ្ហារឮថាបិទមិនឲ្យរថយន្តដឹកឈើ្រគ្រប់ប្រភេទមិនថារថយន្តសាំយ៉ុង និងរថយន្ត គូរ៉េ រថយន្តកែឆ្នៃ និងរថយន្តយ៉ីឌុប ចេញពីស្រុកថាឡាបរីវ៉ាត់ និងស្រុកសៀមប៉ាងខាងលើ ក្នុងខេត្តស្ទឹងត្រែងនោះ។ លោកបញ្ជាក់ថាគឺគណៈបញ្ជាការឯកភាពខេត្តចេញបទបញ្ជា ឲ្យបិទហើយ ទៅតាមចរាចរណ៍ នែនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាឲ្យផ្អាក់នោះតែនៅតែដឹកបានព្រោះវាលួចចេញ លោកថា បើឃើញលោកនឹងចាប់ហើយ មិនឲ្យចេញរួចទៀតទេ ព្រោះលោកបានដាក់កម្លាំងចម្រុះត្រៀមទប់ស្កាត់រួចរាល់ហើយ តែចំពោះរថយន្តចេញរួចបាននោះ គឺវាលួចចេញ ពេលកម្លាំងលោកដេកលក់ ហើយក្រុមឈ្មួញដែលលួចចេញនោះ លោកកំពុងឲ្យកម្លាំងស្រាវជ្រាវបន្តទៀតបើឃើញមិនអាចឲ្យរួចខ្លួនទៀតនោះទេ។

គួរបញ្ជាក់ថា ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើ មិនថា គណៈបញ្ជាការឯកភាពខេត្ត ចេញបទបញ្ជាឲ្យបិទក៏ដោយ ក៏នៅតែឃើញសកម្មភាព ដឹកជញ្ជូនឈើនោះអត់ច្បាបដដែល ប្រហែលជាមានការលួចឃុបឃិត ជាមួយសមត្ថកិច្ចនៅដងផ្លូវនោះហើយ ហើយធ្វើនេះ គ្រាន់ឲ្យល្អមើលដើម្បីបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចបានអនុវត្តន៍តាមបទបញ្ជាថ្នាក់លើ និងមេរបស់ខ្លួន បិទពីខាងមុខ ចេញពីខាងក្រោយ មាត់ថា ដៃលូកយកលុយ បិទពេលថ្ងៃ ពេលយប់ស្ងាត់បើកឲ្យចេញ រួចឆ្លើយថា ដេកលក់ឈ្មួញលួចចេញទៅវិញ(Sic) ។

រឿងនេះ សូមលោកអភិបាលខេត្តមេត្តាតាមដានមន្ត្រីសមត្ថកិច្ចជំនាញក្រោមឱវាទ កុំឲ្យចេះតែដាក់ក្បាលឡានចាំយកលុយថ្នូរដោះលែងឲ្យឈ្មួញចេញនៅពេលយប់ដដែល រួមនឹងលោកក្រសួងកសិកម្ម និងលោកក្រសួងបរិស្ថាន មេត្តាកុំមើលរំលងអី បញ្ហារឿងនេះ កុំឲ្យបិទ ឬទប់ស្កាត់តែមាត់ និងក្រដាស តែការអនុវត្តន៍វិញ គ្មានប្រសិទ្ធភាព ៕ មាស សុផាត


ចែករំលែក៖