វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើនទំនាក់ទំនងរបស់កូរ៉េខាង ជើងនិងប្រទេសជុំវិញពិភពលោក ។ កន្លងមក នៅក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងានៅកូរ៉េខាងជើង គឺជាការចាប់ផ្តើម ប្រវត្តិសាស្ត្រនៃទំនាក់ទំនង រវាងកូរ៉េខាង ជើង និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងបានបញ្ជូនមន្ត្រីជាន់ខ្ពស់ គឺប្អូនស្រីបង្កើត ជាតំណាងនិងប្រធានរដ្ឋសភា ។ ជាលទ្ធ ផល ប្រទេសទាំងពីរបានសម្រេច ជួប ពិភាក្សាជាន់ខ្ពស់រវាង មេដឹកនាំគីម ជុង អ៊ុន និង មូនជេអីុន នាថ្ងៃទី២៧ ខែមេសា ខាងមុខ ។ មិនតែប៉ុណ្ណោះ ក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំអាមេរិកដូណាល់ ត្រាំ នៅ ចុងខែឧសភាផងដែរ។
នៅពេលនេះការជោគជ័យលើវិស័យ កីឡា កំពុងតែបន្តទៀត របស់កូរ៉េខាងជើង នៅពេលដែលមេដឹកនាំគីម ជុងអ៊ុន បាន ជួបពិភាក្សាជាមួយ ប្រធានសសហព័ន្ធ កីឡាអូឡាំពិកពិភពលោក នៅលើវិស័យ កីឡា ។
ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរ ជាតិលោក Thomas Bach បានជួបពិភាក្សា ជាមួយ លោក Kim Jong Un នៅក្រុង ព្យុងយ៉ាង ហើយក្នុងកិច្ចពិភាក្សានោះមេ ដឹកនាំ កូរ៉េខាងជើង បានប្តេជ្ញាចិត្ត ឲ្យប្រទេស របស់លោកចូលរួមប្រកួត កីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូឆ្នាំ ២០២០ ប្រទេស ជប៉ុន និងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ឆ្នាំ២០២២។ នេះបើយោង តាមការចេញផ្សាយពី គេហទំព័រជប៉ុន ធូដេ។
លោក Bach បានប្រាប់ក្រុមអ្នកសារ ព័ត៌មានទូរទស្សន៍ Associated Press ថា លោកទាំង២បានជួប ប្រជុំផ្លូវការរយៈពេល ៣០នាទី បន្ទាប់មកយើងធ្វើការពិភាក្សា រយៈពេល ៤៥នាទីទៀត ខណៈពេលមើលការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋាន May Day របស់ទីក្រុងព្យុងយ៉ាង។
លោកបានហៅការចរចានេះថា មាន ប្រសិទ្ធភាព និងបាននិយាយថា លោក Kim បានសម្តែងនូវការ កោតសរសើរ ចំពោះតួនាទីរបស់ IOC ក្នុងការជួយដល់ កូរ៉េខាងជើង ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា Pyeongchang នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែមុន។
ជាមួយគ្នានេះ លោក Thomas Bach បានថ្លែងអះអាងថា រូបលោកសូមសន្យា ក្នុងការជួយជ្រោមជ្រែងអត្តពលិករបស់ កូរ៉េខាងជើងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និងអូឡាំ ពិកឆ្នាំ២០២២ នៅចិន។
បុរសជនជាតិអាល្លឺម៉ង់បានថ្លែងប្រាប់សារព័ត៌មានចិន ស៊ិនហួ ក្រោយកិច្ច ពិភាក្សាជាមួយលោក គីម ជុងអ៊ុន ថា យើងបានឯកភាពគ្នាចំពោះវត្តមានអត្តពលិក កូរ៉េខាងត្បូងក្នុងព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេស ជប៉ុន និងកីឡាអូឡាំពិករដូវរងា នៅទីក្រុង ប៉េកាំង ប្រទេសចិន។
បន្ថែមលើនេះ ក្នុងនាម IOC ក៏សូម អំពាវនាវដល់ប្រទេស ដទៃទទួលយក កីឡាករ និងកីឡាការិនីយុវជនកូរ៉េខាង ជើងក្នុងការហ្វឹកហាត់ជាមួយផងបន្ថែមលើជំរំហ្វឹកហាត់ទៀតនោះ។
សូមរំលឹកថា កាលពីព្រឹត្តិការណ៍កីឡា អូឡាំពិក រដូវរងា ឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនអត្តពលិកជាច្រើនទៅចូលរួមដែរ អមដោយ ប្រតិភូ និងមន្រ្តីកីឡា និងកីឡាករ កីឡា ការិនី ដើរដង្ហែក្បួនក្នុងពិធីរួមគ្នាផងដែរ៕ ម៉ែវ សាធី