ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៥នាក់​ពាក់ព័ន្ធ​ឃាតកម្ម​លើ​នារី​ចេវ​ សុវឌ្ឍនា​ ទេ

ចែករំលែក៖

ភ្នំពេញ​៖​លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ ពុំ​ទាន់​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៥នាក់​ ដែល​មាន​លោក​ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ម្នាក់​ផងនោះ​ទេ​ ពាក់ព័ន្ធករណី​ឃាតកម្មលើស្រ្តីស្រស់ស្អាត​នៅក្រុងដូនកែវ ខេត្ត​តាកែវ​ ឈ្មោះ ចេវ សុវឌ្ឍនា​ នៅ​ឡើយទេ​​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ អាច​សម្រេច​ចោទប្រកាន់​ក្រុម​ជនសង្ស័យ​ទាំងអស់​ នៅ​ថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៨​ ស្អែក​នេះ​ ។

ដោយ​ឡែក​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ក៏​ស្ថិត​ក្នុង​សំណុំរឿង​នេះ​ផងដែរ​ ហើយ​អាច​ពាក់ព័ន្ធ​ជា​ឃាតក​ដៃដល់​ថែមទៀត​ផង​ ។ ទោះ​យ៉ាងណា​ ការ​សម្រេច​យ៉ាងណា​នោះ​ ជា​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ ។

លោក​ ឡាយ​ វណ្ណៈ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្ត​តាកែវ​ ក្រោយ​ពិធី​បញ្ចប់​ដំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ​ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

យោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​នេះ​ លោក​ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ បញ្ជា​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ នាំ​ខ្លួន​បុគ្គល​ ឡាយ​ វណ្ណៈ​ អាយុ​៤៥ឆ្នាំ​ ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​អតីត​អភិបាល​ខេត្ត​តាកែវ​ មក​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៨​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ឃាតកម្ម​ កាលពី​ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​ជួល​ ភូមិ​គោក​រកា​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​ ។

នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានទទួលសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ។

លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក នាល្ងាចថ្ងៃទី៣១ ខែមីនានេះ យ៉ាងដូច្នេះ “ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា”។

បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា គ្រាដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោកបានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។

របាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន ឈ្មោះ ចាន់ រី ភេទ ស្រី និង ប្តី ឈ្មោះ ជឹម វុ ធ ជា អ្នកបំរើ នៅផ្ទះ នាង ចេ វ សុ វ ឌ្ឍ នា , ឈ្មោះ មេន សម័យ អ្នកបើក ឡាន ឲ្យ លោក ឡាយ វណ្ណៈ និង ឈ្មោះ តាក់ រតនា ជា អ្នកបើក ឡាន ឲ្យ លោក ឡាយ ណា រិ ទ្ធ គឺ របាយការណ៍ បាន ចោទប្រកាន់ ពីបទ លាក់បាំង បទល្មើស មិន រាយ កាណ៍ ឲ្យ សមត្ថកិច្ច ៕ ចេស្តា


ចែករំលែក៖