ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទាំង៣នាក់រវាងម៉ូតូ បុកនឹងរថយន្តដឹកដី

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៨និង៣៥នាទី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងរថយន្តនិង ម៉ូតូ ដែលមានទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយមិនស្គាល់អត្តសញ្ញាណ រីឯរថយន្តម៉ាក់ KIA ពណ៌ស ស្លាកលេខ សៀមរាប ៣A២០៦៨ ដឹកដីពីកើតទៅលិច បានទៅបុកម៉ូតូ មានឌុបគ្នាពីក្រោយ២នាក់ បណ្តាលឲ្យស្លាប់ទាំងបីនាក់នៅនឹងកន្លែង ។

ដែលបើកបរម៉ូតូដោយឈ្មោះ ហ៊ាប កឹង ភេទប្រុស អាយុ២៦ឆ្នាំ នៅបច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បើកបរពីលិចទៅកើត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកឯអ្នកជិះពីក្រោយ២នាក់ទៀត ទី១ឈ្មោះ លើត ភេទប្រុស អាយុ២២ឆ្នាំទីលំនៅបច្ចុប្បន្ននៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបស្លាប់នៅកន្លែងកើតហេតុ , ទី២ឈ្មោះ រ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ ពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ស្លាប់នៅកន្លែងកើតហេតុ អ្នកទាំងបីជាកម្មករសំណង់ រងគ្រោះថ្នាក់នៅពេលវិល ត្រឡប់ពីធ្វើការងារនៅក្រុងសៀមរាប ។

យោងតាមប្រសាសន៍របស់លោកអធិការស្រុកបានឲ្យដឹងថា មូលហេតុបណ្ដាលមកពី ម៉ូតូបើកបរមិនប្រកាន់ស្ដាំ ហើយចំពោះសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯរថយន្តនិងម៉ូតូខូចខាតមួយចំនួនយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖