ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណ:ដែលជិះម៉ូតូមានល្បឿនលឿនហួសកំណត់ ក៏បានជ្រុលចង្កូតទៅបុកបង្គោលរបាំងផ្លូវចំណាំងផ្លាតដោយខ្លួនឯង បណ្តាលឲ្យបាក់.កតែម្តងមួយរំពេច ។
ហេតុការណ៍ជិះម៉ូតូលឿនហួសកំណត់ជ្រុលបុកបង្គោលរបាំងផ្លូវដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងែ ទី៣១ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភ្នំចាងរ៉ាងស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា សពយុវជនរងគ្រោះដែលបាក់.កស្លាប់នោះឈ្មោះ ធួកមង្គលភេទប្រុស អាយុ១៧ឆ្នំាជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ហើយជិះម៉ូតូម៉ាក អិុច សិុនធ័រ ពណ៌ក្រហម លាយ.សគ្មានស្លាកលរខ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ទំនាក់ទំនងទៅសាច់ញាតិនៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារសពវិញផងដែរ ៕ ជីវន្ត