ខេត្តកំពង់ធំ៖ លោកនាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ពុំអាចឆ្លើយបំភ្លឺករណី ដែលបែកធ្លាយព័ត៌មាន ពីមន្ត្រី ក្រោមឃ្លៀកថា ករណីចាប់រថយន្តយីឌុប ដែលដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត កាលពីយប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ហើយ បានទម្លាក់ឈើមួយចំនួន ដើម្បីលក់ឲ្យដេប៉ូឈើមួយកន្លែងនៅថ្នល់បែក ដោយមិនពិន័យតាមច្បាប់នោះឡើយ តែខលជាច្រើនដង ពុំអាចទំនាក់ទំនងបានទេ តែលោកបានផ្ញើសារមកថាប៊ីស៊ី ។
សូមបញ្ជាក់ថា នេះជាលើលដំបូងហើយ ដោយគិតចាប់តាំងពី លោកនាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ បានឡើងកាន់តំណៃងជាស្តីទី រហូតប្រកាសពេលសិទ្ធជានាយខណ្ទ គឺលើកទី១ដែលបាន មានស្នាដៃ បង្រ្កាបរថយន្តយីឌុប ដឹកឈើដឹកជញ្ជូនឈើលេខ២ ដោយគ្មានច្បាប់អនុញ្ញាតិ ដោយប្រើមធ្យោបាយ ដឹកផ្ទះចាស់ បង្កប់ឈើថ្មី និងត្រូវបានសមត្ថកិច្ច នៃផ្នែករដ្ឋបាលព្រៃឈើស្ទោង ចុះស្ទាក់ចាប់បាន ហើយ បាននាំយករថយន្ត រួមទាំងវត្ថុតាង មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង និងវាស់វែង ។
លោក ឈាង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានប្រាប់អ្នកសារព័ត៌មានថា លោកមិនច្បាស់ថា រថយន្តនេះចាប់នៅចំនុចណា ម៉ោង ប៉ុន្មាននោះទេ គ្រាន់តែដឹងថាចាប់នៅឃុំសាលាវិស័យហើយក៏ពុំដឹងថាមានចំនួនប៉ុន្មានម៉ែត្រគូបនោះទេ សូម្បីតែការប៉ាន់ស្មានក៏មិនដឹងថាដែរ ដោយសារពុំទាន់ទម្លាក់អស់ ចំណែកការលេចលឺព័ត៌មានថា ផ្នែកបានលក់ឈើនេះ ឲ្យដេប៉ូឈើនោះ គឺលោកបានបញ្ជាក់ថា ពិតជាពុំមានហេតុការណ៍នេះ កើតឡើងទេ ដោយសារតែឈើមកដល់ផ្នែកហើយ អ្នកណាទៅហ៊ានលក់ ។
ក្នុងហេតុកាណ៍ចាប់រថយន្តយីឌុប ដឹកជញ្ជូនឈើដោយពុំមានច្បាប់អនុញ្ញាតិនេះ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ នឹងមានការសង្ស័យជាខ្លាំង ដោយសារតែ សមត្ថកិច្ចជំនាញទម្លាក់ឈើមកដី ដោយប្រើប្រាស់ រយះពេលពេញមួយថ្ងៃ គឺចាប់តាំងពីយប់៣១ ដល់ ល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៨ ក៏សមត្ថកិច្ចពុំអាចរួប រួមចំនួនឈើបានឡើយ ហើយរចនាសម្ព័ន្ឋក្នុងការងាររបស់រដ្ឋបាលព្រៃឈើ ក៏អាចឲ្យនាយផ្នែកទទួលដឹងពី ចំនុច ទីតាំង ពេលវេលា ដោយមូលហេតុទាំងនេះ ធ្វើឲ្យមានការសង្ស័យមានចេតនា មិនប្រកតីដោយសារ មានបែកធ្លាយថាមានការលក់ឈើដែលចាប់បានចូលដេប៉ូឈើ៕ ប៊ុនរិទ្ធី