ព័ត៌មានទាន់ហេតុការណ៍៖

ខួបកំណើតប្រធានក្លឹបសិល្បៈ ឌីភី សិល្បករចូលរួមលើសកំណត់

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្លឹបសិល្បៈឌីភី និងជាទីប្រឹក្សាក្រសួងព័ត៌មាន លោក កុយ ស៊ីឌឿន បានរៀបចំធ្វើឡើងកាលពីថ្ងៃទី០១ខែមេសានេះ ដោយមានវត្តមានសិល្បករជាច្រើនចូលរួមលើសការគ្រោងទុក។

ចាប់តាំងពីព្រឹកថ្ងៃទី០១មេសា ប្រធានក្លឹបសិល្បៈខាងលើបានរៀបចំពិធីក្រុងពាលី សូត្រមន្ត និងរាប់បាតព្រះសង្ឃ៥៤អង្គដើម្បីសុំលេចក្តីសុខចម្រើនសម្រាប់ក្រុមគ្រួសារសាច់ញាតិ នាគេហដ្ឋានជិតផ្សារទួលទំពូង។ នាវេលាល្ងាចថ្ងៃដដែលគឺកម្មវិធជប់លៀងដែលប្រមូលផ្តុំដោយសិល្បករគ្រប់វ័យចូលរួមយ៉ាងច្រើនកុះករនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ ប្រធានក្លឹបសិល្បៈដែលមានងារជាឯកឧត្តមរូបនេះបានលើកឡើងថា លោកពិតជាមានក្តីរីករាយខ្លាំងក្រោយពីសិល្បករ និងសាច់ញាតិទាំងអស់បានចូលរួមកម្មវិធីខាងលើដែលស្ទើរកន្លែងអង្គុយគ្មាន។ លោកបញ្ជាក់ថានេះឆ្លុះបញ្ចាំងពីការស្រលាញ់រាប់អានលោក និងក្រុមគ្រួសារដោយស្មោះអស់ពីចិត្ត។ លោកបញ្ជាក់ដែរថា ពិធីចម្រើនវ័យវឌ្ឍនាការនេះធ្វើឡើងដើម្បីជួបជុំមិត្តរួមអាជីពសិល្បៈ សាច់ញាតិ និងអបអរភរិយាដែលកំពុងពរពោះកូនទី៤ផងដែរ៕ វឌ្ឍនា


ចែករំលែក៖