ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកងអង្គរក្សបុកជាមួយរថយន្តដឹកដីកំពុងឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានបើកឆ្លងផ្លូវជ្រុលទៅបុកម៉ូតមួយគ្រឿងរបស់បុរសអង្គរក្សម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានកងអង្គរក្សប្រហែលជា៥ទៅ៦ម៉ូតូបានធ្វើដំណើរត្រលឡប់មកពីការពារក្បួនក្នុងនោះ ក៏មានជនរងគ្រោះ ដែលជាកងអង្គរក្សជិះម៉ូតូមួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខខេមរភូមិន្ទ1 -4614 បើកបរពីជើងទៅត្បូងស្របពេលនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខតាកែវ 3A-0381 ធ្វើដំណើរស្របទិសគ្នាបើកក្នុងល្បឿនលឿនបម្រុងបត់ចូលក្នុងតារាងបាល់ក៏បានជ្រុលចង្កូតទៅបុកបុរសអង្គរក្សពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះមកវាស់វែងនៅកន្លែងកើតហេតុ ក្រោយពីវាស់វែងរួចក៏បានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖