ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើង ជាប់ផ្ទះវីងវេរលុយផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើងមួយដង្ហើមចង្រិត ខណៈដែលឆាបឆេះប្រអប់ភ្លើងផ្ទុះបែកផ្កាភ្លើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍នៅក្បែរនោះនាំគ្នា រាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ ។

ករណីអគ្គិភ័យឆេះប្រអប់ភ្លើងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ខាងកើតផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើង ដែលជាប់នៅខាងលើផ្ទះវីងវេរលុយ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍តែម្តង ។ ភ្លាមនោះរថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន១គ្រឿង ប៉ុន្តែមិនទាន់ហ៊ានបាញ់នោះទេ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមិនទាន់បិទចរន្តភ្លើងអស់ ។

ក្រោយមកទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យបាញ់បន្តទៀត ទើបរលត់ទៅវិញ ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ ៕ ស តារា


ចែករំលែក៖