ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធអគារការិយាល័យទី៤និងការិយាល័យបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនង ជាមួយពឹ្រទ្ធសភា រដ្ឋសភា និងអធិ ការកិច្ច បានសំដែងក្តីសោមនស្សរីករាយ និងមោទនភាពដែលបានចូលរួមសម្ពោធសមិទ្ធផលអគារការិយាល័យទាំងពីរនាក់​ពេលនេះ គឺជាមោទនភាពរបស់ស្ថាប័ន​អង្គភាពសម្ព័ន្ធមេត្រីភាព និងបព្ជាាការដ្ឋាន​កងពលតូចទ័ពពិសេសឆត្រយោង៩១១។

នេះជាការលេីកឡេីងរបស់លោកស្រី ម៉ែនសំអន ក្នុងឱកាសសម្ពោធការិយា​ល័យទី៤ និងការិយាល័យបច្ចេកទេសរបស់ កងពលតូចទ័ពពិសេសឆត្រយោង​លេខ​៩១១ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅ​បព្ជាាការដ្ឋានកងពល ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាយ​ រងសេនាធិការចម្រុះ មេបព្ជាាការកងពលតូចទ័ពពិសេសឆត្រយោង៩១១បាន លេីក​ ឡេីងថា កន្លងមកក្រុមហ៊ុនផានអីុមិុច របស់លោកស្រីឧកញ៉ា ស៊ុយ សុផាន និង លោក តាំង គឹមថុង បានជួយឧបត្ថម្ភគ្រប់ បែបយ៉ាងមានថវិកាសម្ភារម្ហូបអាហារ យ៉ាងច្រេីន ធ្វេីឱ្យកងពលទទួលបានជោគ ជ័យលេីបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងកិច្ចការពារបូរណភាពទឹកដី ។

អគារការិយាល័យ ទី៤និងការិយាល័យ បច្ចេកទេសដែលដាក់សម្ពោធនាពេលនេះ ចំណាយថវិកាអស់១២៨.៥០០ដុល្លារ ក្នុង នោះថវិកាកងឯកភាព៣១.០០០ដុល្លារ ។ ជំនួសមុខថ្នាក់ដឹកនាំកងពល សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស្រី ឧកញ៉ា ព្រមទាំងសប្បុរសជនទាំង អស់ដែលបានជួយឧបត្ថម្ភឱ្យកកេីតអគារ ដ៏ប្រណីតនេះ ។

លោកស្រី ម៉ែន សំអន ជំនួសមុខឲ្យ ប្រមុខរាជរដ្ឋាភិបាលបានផ្តាំផ្ញេីដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ត្រូវបន្តពង្រឹងខឿនការពាជាតិ ធានាឱ្យបានរឹងមាំ ដល់កិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាព នយោបាយ សុខ ដុមរមនានៃសង្គមជាតិ តាមរយៈការចូល រួមបង្កេីនភាពជិតស្និទ្ធ ដឹងសុខទុក្ខទៅ វិញទៅមករវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជន ។ ត្រូវពង្រឹងស្មារតីជឿជាក់លេីការ ដឹកនាំរបស់រាជរដ្ឋាភិបាលការពារសមិទ្ធ ផលនានា ដែលកេីតចេញពីការបោះឆ្នោត សកលជាពិសេស ការពាររដ្ឋធម្មនុញ្ញ មិន អនុញ្ញាតឱ្យពួកអមិត្ត និងក្រុមប្រឆាំងផ្តួល រំលំរាជរដ្ឋាភិបាលតាមមធ្យោបាយណា មួយបានជាដាច់ខាត ។

ក្នុងឱកាសនោះដែរ លោកស្រីគណៈ អធិបតី ក៏បានបំពាក់គ្រឿង ឥស្សរិយយស ជូននាយទាហាន ដែលខិតខំបំពេញភារ កិច្ចយ៉ាងអង់អាចក្លាហាន ក្នុងនាមកុល បុត្រកម្ពុជាការពារសុខសន្តិភាព ជូនមាតុ ភូមិក្នុងរយៈពេលកន្លងមកនេះ ៕ សុខដុម


ចែករំលែក៖