ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យ ឈ្មោះ ខេង ណៃហៀង នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយចេញពីគុកថ្មីៗ ហើយបានបង្កសកម្មភាព អុកឡុកកាប់អ្នកលក់ទឹកក្រឡុកនៅមុខបន្ទាយទាហ៊ានស្រុក ត្រូវបានលោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ ជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាឲ្យកម្លាំង កងរាជអាវុធស្រុកបរិបូណ៌ តាមចាប់បានភ្លាមៗ ហើយបញ្ជូនទៅទីបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី ៕ ចន្ថា