ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូមុខរោងចក្រដើរចូលផ្សារទិញម្ហូប ចេញមកវិញចោរលួចបាត់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារី​ម្នាក់​ទុក្ខមុខរោងចក្រ ដែលនៅក្បែរផ្សារ​ហើយដើរចូលទៅទិញម្ហូបពេលចេញ​មក​វិញ​បាត់ម៉ូតូមិនដឹងទៅណា ។

ហេតុការណ៍នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅ​មុខរោងចក្រ​អា​មេ​រិ​ក​កាំ​ង​ជាប់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-9868 ជាកម្មសិទ្ធរបស់ឈ្មោះ សុ​ន ស្រី​ណេ​ត ភេទស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ជម្រៅ ឃុំ​តាំ​យ៉ាប ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​បានជិះម៉ូតូទៅ​ទិញ​សាច់​ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ហើយ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​រោងចក្រ​ដោយ​ចាក់សោ.​ក ​តែ​មិន​បាន​បិទ​សន្ទះ​ទេ ហើយ​ចូល​ទៅ​ទិញ​សាច់​ជ្រូក​រយៈពេល​ប្រមាណ​៧​នាទី​បាន​ទិញ​រួចរាល់​ហើយ​បាន​ត្រឡប់​ទៅ​កន្លែង​ទុក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់​ម៉ូតូ រូប​គាត់​បាន​សួរ​នៅ​ជិត​កន្លែង​កើតហេតុ​មាន​នារី​ម្នាក់​បានឃើញ​ជនសង្ស័យ​ម្នាក់​អាយុប្រមាណ​ជិត​៤០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ចេញ​ភ្លាម​ផង​ដែរ ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​មក​ពី​ធ្វើការ​ហើយ​មក​ទិញ​ម្ហូប​នៅ​មុខ​រោងចក្រ​ខាងលើ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ដែល​មាន​បញ្ហា​ឡើយ​តែ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ទីតាំង​ខាងលើ​តែងតែ​បាត់​ម៉ូតូ​ជា​ច្រើន​លើក​មក​ហើយ​ពេល​ខ្លះ​មួយ​ថ្ងៃ​បាត់​អស់​២​គ្រឿង​ក៏​មាន​ដែរ ។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា លួច​នោះ​លួច​ដល់​ហើយ​សឹង​រាល់ថ្ងៃ ហើយ​សមត្ថកិច្ច​មិន​ដែល​ចាត់វិធានការ​ចាប់​ជនសង្ស័យ​បាន​ម្តងណា​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត និង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ សុខាសែនជ័យ

 


ចែករំលែក៖