ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានជនដៃដល់ជិះម៉ូតូមកកាប់នៅកន្លែងលក់ដូរបណ្តាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិ កែវឡាត់ ឃុំពន្លៃស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដែលស្ថិតក្នុងហេតុការបង្ក្រាបខាងលើនេះបានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ខេង ណៃ ហៀង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយឡែក ស្ត្រីរងគ្រោះ ឈ្មោះ រិន ពុទ្ធារិទ្ធ មានមុខរបរលក់ទឹកក្រឡុករសនៅក្នុងភូមិ ឃុំស្រុកកើតហេតុ ។
ប្រភពពីស្ត្រីដែលជាបងជនរងគ្រោះបានឲ្យដឹងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងយប់មិញនេះថា នៅមុនពេលកើតហេតុ ប្អូនស្រីរបស់គាត់កំពុងអង្គុយលក់ទឹកក្រឡុកដូចសព្វដង ស្រាប់តែជនដៃដល់បានជិះម៉ូតូមកដល់ប្អូនស្រីរបស់គាត់សួថាអូនហូបអីដែរភ្លាមៗនោះជនដៃដល់បានទាញកាំបិទគប់មកលើស្ត្រីរងគ្រោះចំដើមដៃខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំអសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
ភ្លាមៗនោះសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០១បានមកដល់ឃាត់ខ្លួនជនសង្សយ័នាំយកមកសាកសួរនៅទីស្នាក់ការសន្តិសុខ៥០១និងដកហូតបានម៉ូតូ១គ្រឿង ហុងដាសេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 1E8720 កាំបិតតាំងតោ១ ប្រាក់ដុល្លា៨០០ដុល្លា ប្រាក់រៀល២៧ម៉ឺនរៀល ។
ក្រោយការសាកសួសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៥០១ បានកសាងឯកសារបញ្ជូនជនដៃដល់រួមនិងវត្ថុតាងបន្តមកទីបញ្ជាករកងរាជអាវុធត្ថខេត្តកំពង់ឆ្នាំងគ្រោង នឹងបញ្ជូនទៅសាលាតំបូងចាត់ការតាមនិតវិធី ។
គួរបញ្ជាក់ផងដែរថា ជនដៃដល់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននេះជាមុខសញ្ញាជាប់ពន្ធនាគារព្រៃស ដែលទើបនឹងចេញពីមិនទាំងបានប៉ុន្មានហើយ មានសតិមិនប្រក្រតីនោះឡើយ សូម្បីតែលុយក៏មិនស្គាល់ ហើយជាមនុស្សបែកថ្នាំផងដែរ ៕ ចន្ថា