ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភកូនច្រើនលើកអស់លក្ខណ៍ប្រពន្ធតាមទាន់នៅគុម្ពចេក លើកខោរត់ប្រាស់អាយូស

ចែករំលែក៖

ខេត្តរតនគិរី៖ ម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងសមត្ថកិច្ចនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ថា កូនរបស់គាត់ត្រូវបានឪពុកចុងត្រូវចាប់រំលោភជាច្រើនលើក ហើយគេចខ្លួនបាត់នៅពេលបែកការណ៍ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងចំការម្រេច ក្បែរគុម្ពចេក នៅក្នុងភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ។

ក្មេងស្រីរងគ្រោះជាអនីតិជនឈ្មោះ ស.ច.ន. អាយុ១១ឆ្នាំ ។ ជនសង្ស័យឈ្មោះ នួន សាំង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាឪពុកចុង) មានទីកន្លែងកំណើតភូមិផ្សារដំបង់ ឃុំដើមដូង ស្រុកទូកមាស ខេត្តកំពត មកស្នាក់នៅធ្វើចំការក្នុងភូមិ ឃុំកើតហេតុខាងលើ ។

បន្ទាប់ពីទទួលបណ្តឹងកម្លាំងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងនាំយកជនរងគ្រោះទៅពិនិត្យធ្វើកោស្យវិច័យនៅមន្ចីរពេទ្យបង្អែកខេត្ត ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរំលោភរួចដឹងបែកការណ៍ ក៏បានរត់គេចខ្លួនបាត់ភ្លាមៗនៅល្ងាចកើតហេតុនោះតែម្តង ។

ប្រភពពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា គាត់មានការសង្ស័យថា ឪពុងចុងត្រូវជាប្តីរបស់ខ្លួននោះ បានរំលោភកូនស្រីជាច្រើនលើកមកហើយ ទើបគាត់លួចតាមដាន ក៏ទៅទាន់ឃើញប្តីកំពុងរំលោភកូនស្រីនៅក្បែរគុម្ពចេក ក្នុងចំការនោះតែម្តង ហើយប្តីក៏ស្ទុះងើប លើកខោរត់គេចខ្លួនបាត់តែម្តង។

លុះព្រឹកឡើងថ្ងៃបន្ទាប់ ទើបគាត់នាំកូនស្រីមកប្តឹងសមត្ថកិច្ចនៅអធិការដ្ឋានស្រុកបរកែវ ដើម្បីតាមរកចាប់ខ្លួនត្រូវជាប្តី និងត្រូវជាឪពុកចុងនោះមកផ្តន្ទាទោសទៅតាមច្បាប់ ហើយកម្លាំងជំនាញស្រុកក៏ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត


ចែករំលែក៖