ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីមេម៉ាយម្នាក់ទំនងខូចចិត្តផឹកស្រារាល់ថ្ងៃរួចចងកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីមេម៉ាយចំណាស់ម្នាក់ផឹកស្រារាល់ថ្ងៃទំនង់ខូចចិត្ត បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកស្លាប់ដោយគ្មាននរណាដឹង កាលពីវេលាម៉ោង ១និង៣០ នាទីយប់រំលងអធ្រាត្រ ឈានចួលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ម មី ភេទស្រី អាយុ ៥១ ឆ្នាំ ជាស្ត្រីមេម៉ាយ នៅភូមិឃុំខាងលើ បានឡើងឈរលើអាងទឹកបង្គន់ក្រោយផ្ទះ ហើយយកក្រមាចងក ភ្ជាប់ទៅនឹងផ្លានដំបូលបង្គន់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ជនរងគ្រោះពេលស្រវឹងស្រា តែងតែទៅដេកនឹងបង្គន់ លុះព្រឹកឡើងទើបកូននិងបងប្អូនបានដឹង ហើយរាយការណ៍ទៅសមត្ថកិច្ច ចុះមកធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖