ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តកោះកុងធ្វើឲ្យបាត់ដីទំហំ៨.០០០ហិកតានៅស្រុកបទុមសាគរដែលកាត់ចេញពីគម្របព្រៃឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកោះកុង ៖ ដីប្រមាណជាង៨.០០០ ហិកតា ដែលកាត់ចេញពីគម្របព្រៃឈើ ជាង៩.៣០៦ហិកតាទុកផ្ដល់ជូនប្រជា ពលរដ្ឋដែលរងផលបះពាល់ពីការវិនិយោគ សម្បទានសេដ្ឋកិច្ចនោះត្រូវបានបាត់បង់ ដោយសារមន្ត្រីដែលពាក់ព័ន្ធទទួលខុស ត្រូវបញ្ហានេះបានឃុបឃិតគ្នាយកទៅលក់ ឲ្យអ្នកដទៃ។ ចំណែកពលរដ្ឋរងគ្រោះពិត ប្រាកដកមិនទាន់ទទួលបានដំណោះស្រាយ នោះឡើយទេ។

ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តកោះ កុងបានបង្ហើបថា ដីដែលកាត់ចេញគម្រប ព្រៃឈើសម្រាប់ទុកដោះស្រាយជូនពល រដ្ឋរងគ្រោះគឺលោក អន ភារៈ អតីតអភិ បាលស្រុកបទុមសាគរ បច្ចុប្បន្នជាអភិ បាលរងខេត្តកោះកុងជាអ្នកចាត់ចែងបែង ចែកដីនេះ។ ប៉ុន្តែមកដល់ពេលនេះទើបចែក បានប្រហែល៣០០គ្រួសារស្មើនឹងជាង ៨០០ហិកតាស្រាប់តែអស់ដីសម្រាប់ ដំណោះស្រាយជួនពលរដ្ឋ។

ការធ្លាយរឿងអាស្រូវពីការបាត់បង់ដីធ្លី ដែលកាត់ចេញពីគម្របព្រៃឈើសម្រាប់ ដោះស្រាយជូនពលរដ្ឋរងគ្រោះដោយសារ ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនញូញៀនបន្ទាប់ ពីលោក អន ភារៈ អភិបាលរងខេត្តបាន ស្នើទៅលោកស្រីអភិបាលខេត្តដើម្បីកាត់ដីព្រៃបន្ថែមទៀតទុកចែកជូនពលរដ្ឋ។

មន្ត្រីមួយរូបសូមមិនបញ្ចេញឈ្មោះបាន បង្ហើបឲ្យដឹងថា ដីខ្លះដែលទុកចែកឲ្យពល រដ្ឋត្រូវបានលោកមេឃុំតានួនលក់ទៅឲ្យ ក្រុមឈ្មួញទើបគ្មានដីសម្រាប់ដោះស្រាយ ជួនប្រជាពលរដ្ឋបែបនេះ។

តំណាងអ្នកភូមិបាក់រនាស់ និងភូមិ តានួន ឃុំតានួន ស្រុកបទុមសាគរ បាន រៀបរាប់ថា ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារក្រុមហ៊ុនឯកជនឈូសឆាយ រំលោភលើដីស្រែចំការរបស់ពួកគាត់ និង មិនទាន់ទទួលបានដំណោះស្រាយនោះទេ។ អ្នកភូមិបន្តថា ពួកគាត់ពេលនេះគ្មានដីធ្លី សម្រាប់បង្កបង្កើនផលនោះទេហើយកន្លង មកលោក អន ភារៈ អតីតអភិបាលស្រុក បច្ចុប្បន្នជាអភិបាលរងខេត្តកោះកុងបាន ឲ្យពួកគាត់ដោយមិនបានធ្វើលិខិតកាន់ កាប់នោះទេ។ ប៉ុន្តែឥឡូវនេះមេឃុំថ្មី ចៅ ហ្វាយស្រុកថ្មីមកបោះបង្គោល និងអះអាង ថាជាដីរបស់ឈ្មោះ កឹង ណាង មានងារ ជាឯកឧត្តម។

អ្នកភូមិបញ្ជាក់ថា ពលរដ្ឋពិតប្រាកដ រស់នៅក្នុងឃុំតានួនអត់បានទទួលដីធ្លី ដែលគេដោះស្រាយឲ្យនោះទេ ប៉ុន្តែបក្ខ ពួករបស់អ្នកគ្រប់គ្រង និងទទួលកិច្ចការងារ ដោះស្រាយបញ្ហាដីធ្លីនេះវិញគ្រាន់តែរៀប ការភ្លាមទទួលបានដីភ្លាម។ ប្រភពបន្តទៀត ថា ពលរដ្ឋដែលប៉ះពាល់បញ្ហាដីធ្លីជាមួយ ក្រុមហ៊ុនចិននេះគ្មានបក្ខពួកទេនោះគេ ដោះស្រាយឲ្យតម្លៃថោកបំផុត ប៉ុន្តែបើ មានបក្ខពួកគឺឲ្យតម្លៃថ្លៃជាងទ្វេដង។

លោក សាំ សុង មន្ត្រីខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រាប់ថា ចំពោះ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានដាក់ ​ ចូលទៅដល់ខុទ្ទកាល័យរួចរាល់អស់ហើយ ដោយមិនបានថតចំឡងទុកទេ។ បើសិន ជាមានលិខិតចេញមកលោកនឹងយកជូន ទៅប្រជាពលរដ្ឋ៕ ហេង នរិន្ទ្រ


ចែករំលែក៖