ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាធំមួយក្បាលដេញខាំបុរសអ្នកចម្ការម្នាក់បង្កការភ្ញាក់ផ្អើលនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីបុរសអ្នកចម្ការម្នាក់អះអាងថា ខ្លួនត្រូវសត្វខ្លាធំមួយក្បាលដេញខាំ ធ្វើឲ្យភ័យរត់ប្រាស់អាយូស ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរជ្រៅ ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នគរបាលប៉ុស្តិ៍រលាប​បានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ពិតជាមានករណីខាងលើនេះមែន ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ​បាននិងកំពុងប្រមូលកម្លាំងគ្នាចុះទៅត្រួតពិនិត្យទីតាំងកើតហេតុនោះហើយ ។ ប្រជាពលរដ្ឋនៅតំបន់ខាងលើនេះ ភ័យរួចសក់គ្រប់គ្នា មិនហ៊ានចេញពីផ្ទះនោះទេ បន្ទាប់ពីដឹងថា មានសត្វខ្លាមួយក្បាលដ៏ធំ ដេញខាំមនុស្សយ៉ាងសាហាវនោះ ៕ ប៉ឹម ពិន

 


ចែករំលែក៖