ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានី និងមន្ត្រីរាជការនៃ រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ និងបាននិមន្ដព្រះសង្ឃចំនួន៦៨អង្គ ក្នុងឱកាសផ្លាស់ចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងព្រហស្សតិ៏ ១២ រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិង ថ្ងៃទី១២ មេសា ឆ្នា២០១៨ នៅសាលារាជធានីភ្នំពេញ ។
មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូល មកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ៩៖១២នាទី។
១.ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧នៃកបិលមហាព្រហ្ម ។២. ទ្រង់គ្រឿងលម្អ និងផ្កាឈើ។ ៣. អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត ។៤. ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស) ។៥. សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍។ ៦. ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)។
លោក ឃួង ស្រេង បានលើកឡើងពីប្រវិត្តសាស្ត្រ ដ៏ជូរចត់កាលពីអតីតកាលដល់ពលរដ្ឋ ដែលយើងទាំអស់គ្នាធ្លាប់បានឆ្លងកាត់ទាំងអស់គ្នា ហើយនូវរបបប្រល័យពូជសា សន៍ ប៉ុល ពត ដ៏ខ្មៅងងឹត ដែលបានធ្វើឱ្យប្រជា ពលរដ្ឋយើងរងទុក្ខវេទនាគ្រប់បែបយ៉ាង គ្មានសិទ្ធិសេរីភាពឡើយ។ ជាពិសេសភ្នក់ភ្លើងសង្គ្រាមដែលយើង មិនអាចបំភ្លេចបានឡើយ ប៉ុន្តែក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះក្រោម ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា យើងទទួលបានអ្វីគ្រប់បែបយ៉ាង ពិសេសនយោបាយឈ្នះឈ្នះបានធ្វើឱ្យមានសុខសន្តិភាពពេញផ្ទៃប្រទេស ដោយបានធ្វើឲ្យយើងទាំងអស់គ្នាមានសិទ្ធិពេញលេញស្មើរមុខស្មើរមាត់លើឆាកអន្តរជា ហើយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ៕ សំរិត