ភ្នំពេញ៖ ហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ បន្ទាប់ពីប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួនកាលពីម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពខាងលើមានឈ្មោះ អុត សាន អាយុ៥៤ឆ្នាំ រស់នៅ ភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម ប្រពន្ធឈ្មោះ សេង ស្រូយ អាយុ៥០ឆ្នាំ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) តែបានលែងលះជាមួយប្រពន្ធអស់រយៈពេលជាងមួយឆ្នាំមកហើយ ក៏ដោយសារគាត់ជាមនុស្សញៀននឹងល្បែង ។
តាមប្រភពព័ត៌មានអ្នកជិតខាងបានឲ្យដឹងថា រូបគាត់បាន វិលមកពីលេងស្រុកកំណើតវិញពេលមកដលមផ្ទះក៏បានចាក់សោផ្ទះចូលក៏ស្រាប់តែប្រទះឃើញសពខាងលើ ទើបភ័យស្លន់ស្លោរ ស្រែកប្រាប់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។
តែទោះជាយ៉ាងណាក្តី សាច់ញាតិខាងអតីតខាងប្រពន្ធពុំទទួលស្គាល់សាកសពបុរសខាងលើឡើយ ដោយសំអាងប្តីប្រពន្ធខាងលើបានលែងលះគ្នាដាច់ស្រេចយូរមកហើយៗក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួចស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិមកទទួលសាកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ