ខេត្តព្រះសីហនុ៖ លោកឧត្តម ឧត្តមនាវីឯកទៀ សុខាមេញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យ ដឹងថា ថ្មីៗនេះ លោកឧត្តមនាវីផ្ទាល់បានដឹកនាំក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជាចុះមុជទឹកស្រាវជ្រាវក្នុងបាតសមុទ្រនៅចំណុចជិតកោះឆ្លាមក្នុងខេត្តកោះកុងក៍បានប្រទះឃើញសាកសពនាវាចាស់មួយគ្រឿងមានប្រវែងប្រមាណ៧០ម៉ែត្រដែលលិចកប់នៅក្នុងបាតសមុទ្រចំណុចខាងលើ ក្នុងដែនសមុទ្រកម្ពុជាយើង ។
បើតាមសំដីលោកកឧត្តម ឧត្តមនាវីឯកទៀ សុខាបានបញ្ជាក់ថាសាកសពនាវានេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨កន្លងមកនៅពេលនេះក្រុមមន្ត្រីជំនាញផ្នែកមុជទឹកនៅមិនទាន់ដឹងច្បាស់ថាសាកសព នាវានេះ ជាប្រភេទនាវាអ្វីនោះទេ ហើយត្រូវបានលិចក្នុងសម័យកាលណានោះដែរ ហើយសាកសពនាវានេះ ត្រូវបានផ្កាថ្មដុះពីលើរុំស្ទើរតែជិតអស់ទៅហើយ រីឯខាងក្នុងមានហ្វូងមច្ឆារជាតិ និងជីវៈចម្រុះជាច្រើនរុំព័ទ្ធផងដែរ ។
ក្នុងករណីនេះ ក្រុមការងារជំនាញកំពុងធ្វើការបន្តសិក្សាស្រាវជ្រាវ អំពីអត្តសញ្ញាណ និងអាយុកាលរបស់សាកសពនាវានេះហើយ ៕ ឆ្លាម សមុទ្រ