ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសស្តុបផ្សារដីហុយផ្អាកដំណើរការមួយចំហៀងដើម្បីបន្តស្ថាបនាឲ្យរួចរាល់ជាស្ថាបពរ

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានស្ពានអាកាសស្តុប ផ្សារដីហុយនឹងបន្តការស្ថាបនាជាបន្ត នៅយប់ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ ខណៈដែល ស្ពានអាកាសមួយនេះបានដាក់ឲ្យប្រជា ពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នកាល ពីថ្ងៃទី១២ ខែមេសា មុនចូលឆ្នាំខ្មែរកន្លង មកនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យ ដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយ នឹងបើកឲ្យដំណើរការចរាចរណ៍ទ្វេទិស ដដែល ប៉ុន្តែនឹងបិទចរាចរណ៍លើកម្រាលស្ពាន១គន្លង ក្នុងចំណោម២គន្លង នៃ១ ចំហៀងស្ពាន ដើម្បីបន្តការងារសាងសង់។

ការដាក់ឲ្យចរាចរណ៍បណ្តោះអាសន្ននេះ ត្រូវបានហាមរថយន្តក្រុង និងរថយន្តមានកម្ពស់លើស៣ម៉ែត្របើកឆ្លងកាត់ ស្ពាន។

សូមបញ្ជាក់ផងដែរថា ការដ្ឋានស្ថាបនា ស្ពានអាកាសស្តុបផ្សារដីហុយមានបណ្តោយ ៩០៥ម៉ែត្រ ទទឹង១៦,៥ម៉ែត្រ ស្ថិតនៅ ប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី នឹង ផ្លូវហាណូយ (១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជា មានិតចិនទទួលបានសិទ្ធិសាងសង់ដោយ ក្រុមហ៊ុន សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការនិងដឹក ជញ្ជូន ៕ ហេង សូរិយា


ចែករំលែក៖