ខេត្តតាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីលួចថាមពលអគ្គិសនី របស់ក្រុមហ៊ុនកាលពីថ្ងៃសុក្រ ៦កើត ខែ ពិសាខ ឆ្នាំច សំរិទ្ធិសក័២៥៦១ ត្រូវនិងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ជិត ប៉ុណ្ណារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ប្រធានសហគ្រាស អេឡិចទ្រិសុីធី អង្គរកា ដែល បានប្ដឹងពីឈ្មោះ ធុង ពន្លក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ភូមិ ព្រៃឈើទាល ឃុំ តាភេម ស្រុកត្រាំកក់ និង ឈ្មោះ សៀ ណាត ហៅ អួច ភេទ ប្រុស អាយុ ៤៨ឆ្នាំ ភូមិ តាលាក់ខាងជើង ឃុំ គុស ស្រុកត្រាំកក់ ព្រមទាំងបក្ខពួកមួយចំនួនទៀតពីអំពើលួច ថាមពលអគ្គិសនី របស់ក្រុមហ៊ុន ពោលគឺលួចតភ្លើង របស់ក្រុមហ៊ុនយកទៅចែកចាយយកលុយដោយគ្មានការអនុញ្ញាត។
នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង និង ដោយមាន ការអនុញ្ញាតពីលោកស្នងការ និង លោកព្រះរាជអាជ្ញាខេត្ត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម៉ោង៤រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ដែលមាន
ទី១,ឈ្មោះ ឆុង ពន្លក ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ ព្រៃឈើទាល ឃុំតាភេម
ទី២,ឈ្មោះ សៀ ណាត ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ តាលាក់ខាងជើង ឃុំគុស
ទី៣,ឈ្មោះ ទុយ ចន្ថន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ តាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ មកកាន់អធិការដ្ឋាននគរបាលស្រុក។ ជនង្ស័យទាំង៣នាក់នេះត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ សហការី