ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្ដីតិចតួចទាញកាំបិតប៉័ងតោកាប់ប្រាវអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ចែករំលែក៖

ខេត្តកោះកុងៈ យុវជនឈាមរាវម្នាក់ គ្រាន់តែទំនាស់ពាក្យសំដីគ្នាជាមួយមិត្តភក្តិបន្តិចបន្តួច ទប់កំហឹងមិនបានទាញកាំបិតកាប់បុរសម្នាក់ឲ្យរបួសធ្ងន់ ទីបំផុតនគរបាលចាប់ខ្លួនទាល់តែបាន ។

ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

នគរបាលស្រុកមណ្ឌលសីមាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សំ ភេទប្រុស អាយុ១៨ឆ្នាំ បានយកកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សៀង គឹមលី ភេទប្រុស អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពួកគេទាំងពីរនាក់បានទាស់សម្តីគ្នាបន្តិចបន្តួចប៉ុណ្ណោះ មិនគួរណាជនដៃដល់ប្រើអំពើហិង្សាធ្ងន់ធ្ងរបែបនេះឡើយ ។

ក្រោយកើតហេតុរួច សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមច្បាប់ភ្លាមៗផងដែ៕ សហការី


ចែករំលែក៖