ភ្នំពេញ ៖ ក្រោយពីមានការបែកធ្លាយឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីមិនប្រក្រតី ដោយសារ លោក មេធាវី ហុង ប៊ុនហួរ លោក មេធាវី លី ច័ន្ទតុលា និងមេធាវី កញ្ញា ធីម សុភាព ជាមេធាវី តំណាងដោយអាណត្តិ និងការពារក្តីអោយលោក ហ៊ុន ប៊ុនធឿន ហៅតាលាង យកមកបង្ហាញ គណៈកម្មការ អាជ្ញាសាលាចុះមកអនុវត្តសាលដីកា និងដីការក្សាការពារ នៅចំណុចភូមិទំនប់១ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់មកលេចជាអង្គហេតុថា ៖ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ តាលាង (មិនមែនសែស្រឡាយសម្តេចតេជោ ហ៊ុន សែន) បានប្រើឯក សារក្លែងលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខៈ៧៩១ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងចេតនាទុច្ចរិតភូតភសម្តេចតេជោ ហ៊ុន សែន ថាខ្លួនជាម្ចាស់ដីដើម ដើម្បីទទួលបាន ស.ជ.ណ លេខៈ៦៩១ លើផ្ទៃដីទំហំ៦,១៦ហិកតា ឈានដល់លុបបឹងលក់ ទាំងរំលោភ បំពានលើម្ចាស់ដីស្របច្បាប់ និងអាស្រ័យផល ត្រូវបានបែកធ្លាយ ដឹងឮជាសាធារណៈ និង ដល់អាជ្ញាធរថ្នាក់លើ និងសម្តេចតេជោ ហ៊ុន សែន ក៏លេចចេញមានអ្នកមក សើរើរក ឯកសារលិខិតផ្ទេរសិទ្ធិខាងលើនេះ និងឯកសារផ្សេងៗដែលមានស្នាមមេដៃ ឈ្មោះ ងួន ប៉ុន និង ឈ្មោះ ហួត ងៀម ដែលប្រជាជនសង្ស័យថា ករណីនេះអាចនឹងមានចេតនា បំផ្លាញឯកសារក្លែងនេះចោល ជៀសវាងមានស្នាមមេដៃពិតប្រាកដនេះជាគំរូ ដើម្បីផ្ទៀង ផ្ទាត់ជាមួយនិងស្នាមមេដៃក្លែង ។
ជាក់ស្តែងនៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កូនប្រុសរបស់លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានទៅដល់ សាលាសង្កាត់គោកឃ្លៀងសើររើរកដកឯកសារ ពាក់ព័ន្ធនិងមានផ្តិតស្នាមមេដៃក្លែងបន្លំ ដែលឪពុករបស់ខ្លួនបានស៊ីញ៉េលើលិខិតក្លែង ទាំងគាត់ហ៊ានទទួលស្គាល់បានឃើញ និង បញ្ជាក់ថា ៖ ស្នាមមេដៃ ខាងលើនេះ ពិតជាស្នាមមេដៃរបស់ ឈ្មោះ ហួត ងៀម , ហ៊ុន ប៊ុនធឿន ,ជួប ណាត,ងួន ប៉ុន,ជា សារ៉ន ផ្តិតមេដៃចំពោះមុខពិតប្រាកដមែន ។ ផ្ទុយ ទៅវិញ ឈ្មោះ ហួត ងៀម បានស្លាប់ ហើយឈ្មោះ ងួន ប៉ុន (មរណៈភាពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨) ។ មានន័យថា ស្លាប់មុនការធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះរយៈ ពេល១៣ថ្ងៃ ចុះហេតុអី លោក ហ៊ុន ប៊ុនធឿន ហៅតាលាងគាស់ខ្មោចមកផ្តិតមេដៃ បាន… ហើយចៅសង្កាត់ភ្នំពេញថ្មី លោកជុំ សារ៉ាយ បញ្ជាក់ថាខ្មោចផ្តិចមេដៃចំពោះមុខគាត់…? សុទ្ធតែជារឿងអំពើទុច្ចរិតក្លែងឯកសារ ។ ដោយមានភាពមិនប្រក្រតីនេះហើយទើបសើររើ រកឯកសារខាងលើនេះ និងឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងស្នាមមេដៃពិតប្រាកដ របស់ឈ្មោះ ងួន ប៉ុន និង ឈ្មោះ ហួត ងៀម នៅសាលា សង្កាត់គោកឃ្លៀង (អតីតស្នាក់ ការសង្កាត់ភ្នំពេញថ្មី) ប៉ុន្តែករណីនេះ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លៀង មិនទាន់ ឲ្យមន្ត្រីរបស់ខ្លួនរកឯកសារខាងលើនេះនៅឡើយទេ ។
តាមទូរស័ព្ទជាមួយ អង្គភាពនគរវត្ត នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោក ញ៉ាត សាម៉េត បានបញ្ជាក់ថា ពិតជាមានអ្នកមករកឯកសារទាំងនោះមែន ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរបស់លោក រាយការណ៍មកគាត់បានបញ្ជាក់ថា ខាងសាលាខណ្ឌជាអ្នកឲ្យ រកឯកសារលិខិតទាំងនោះ ប៉ុន្តែលោកមិនទាន់ឯកភាព ឬអនុញ្ញាតឲ្យរកនៅឡើយទេ ដោយសារមិនទាន់ឆ្លងយោបល់ ពីលោកអភិបាលខណ្ឌ ។ លោកចៅសង្កាត់គោកឃ្លៀងបានបន្តថា ៖ តាមពិតរាល់ឯកសារ ទាំងនោះ ពេលដែលគាត់មកកាន់ជាចៅសង្កាត់គោកឃ្លៀងនេះ គឺឯកសារពាក់ព័ន្ធនៅ សង្កាត់ភ្នំពេញថ្មីបានប្រគល់ទៅឲ្យសង្កាត់ភ្នំពេញថ្មីនេះអស់ទៅហើយ ហេតុអ្វីចាំបាច់មក រកនៅសង្កាត់គោកឃ្លៀងរបស់ខ្ញុំ ។
លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានប្រាប់អង្គភាពនគរវត្តតាមទូរស័ព្ទថា «ខ្ញុំមិនបាន ប្រើកូនឲ្យទៅរកឯកសារទាំងនោះទេ ហើយក៏ខ្ញុំទើបនឹងដឹង ពេលដែលខាងប្អូន អ្នកកាសែតសួរមកនេះឯង ។ លោកបន្តថា ចាំមើល ខ្ញុំសួរទៅកូនរបស់ខ្ញុំផ្ទាល់ ថាបានទៅ រកឯកសារទាំងនោះមែនឬមួយយ៉ាងណា?
ដោយឡែកលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានប្រាប់អង្គ ភាពនគរវត្តយ៉ាងដូច្នេះថា«រឿងនេះខ្ញុំមិនបានឲ្យមន្ត្រីណាមួយទៅសើររើ ឬប្រមូលឯកសារ លិខិតស្នាម លិខិតផ្ទេរសិទ្ធិនៅសង្កាត់គោកឃ្លៀងនោះទេ បើមានក៏ខ្ញុំត្រូវធ្វើលក្ខណៈ បែប បទរដ្ឋបាល ប៉ុន្តែបច្ចុប្បន្នខ្ញុំមិនបានបញ្ជាឲ្យមន្ត្រីណាមួយទៅសើររើឯកសារនេះ ឡើយ»។
ប្រជាពលរដ្ឋ សង្ស័យថា អាចនឹងមានមន្ត្រីសាលាខណ្ឌខិលខូចណាមួយប្រើឈ្មោះលោក អភិបាលខណ្ឌទៅគ្របដណ្តប់លើមន្ត្រីសង្កាត់គោកឃ្លៀង ដើម្បីឲ្យចៅសង្កាត់សើររើរក លិខិតផ្ទេរសិទ្ធិក្លែងមេដៃឈ្មោះ ងួន ប៉ុន និង ឈ្មោះ ហួត ងៀម ក៏ដូចជាឯកសារផ្សេងៗ ពាក់ព័ន្ធនឹងឈ្មោះ ងួន ប៉ុន និង ឈ្មោះ ហួត ងៀម ជាស្នាមមេដៃពិតប្រាកដ យកមករក្សា ទុក ឬបំផ្លាញចោល ជៀសវាងមានស្នាមមេដៃពិតប្រាកដទាំងនោះយកមកធ្វើការផ្ទៀង ផ្ទាត់ជាមួយនិងស្នាមមេដៃលើលិខិតក្លែង ដែលឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាងយក ទៅប្រើប្រាស់ភូតភសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈានដល់មានសិទ្ធិកាន់កាប់ដីបឹង ទំហំ៦,១៦ហិកតា តាមរយៈ ស.ជ.ណ លេខ ៦៩១នោះ ។
លោក មុយ ជា មេភូមិបាយ៉ាប បានប្រាប់អង្គភាពនគរវត្តផងដែរថា កន្លងទៅនៅព្រឹកថ្ងៃ សុក ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ដែលបានស៊ីញ៉េលើលិខិតក្លែង មានឈ្មោះខ្មោច ផ្តិតមេដៃយកទៅភូតភសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យគាត់រកលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីលេខ៧៩១ ប៉ុន្តែគាត់រកមិនឃើញ ។
ដោយឡែកលោក ខេន ចាន់ថន មេ៥០ខ្នង ភូមិបាយ៉ាបបានឲ្យដឹងថា កាលពីម្សិលមិញ ឃើញកូនលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ទៅរកឯកសារទាំងនោះនៅសាលា សង្កាត់គោកឃ្លៀងមុខមន្ត្រីជាច្រើនទៀត ប៉ុន្តែចៅសង្កាត់គោកឃ្លៀង លោក ញ៉ាត សាម៉េត មិនអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនសើររើនៅឡើយទេ ។
បុគ្គលឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង (មិនមែនសែស្រឡាយសម្តេចតេជោហ៊ុន សែន) មិនត្រឹមតែថ្លើមពាសមេឃ មានចេតនាទុច្ចរិត ប្រើលិខិតក្លែង ភូតភសម្តេចនាយករដ្ឋមន្ត្រី រហូតដល់ទទួលបានស.ជ.ណ លេខ៦៩១ មានសិទ្ធិកាន់កាប់លើដីបឹង ៦,១៦ហិកតា ប៉ុណ្ណោះទេអាចនឹងមានផែនការឲ្យដៃជើងរបស់ខ្លួនទៅសើររើរកឯកសារនៅសាលាសង្កាត់ ដើម្បីបំផ្លាញចោល ។ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋ ជាម្ចាស់ដីដើមពិតប្រាកដ មានឯកសារសំអាង និងប្រជាពលរដ្ឋអាស្រ័យផល កំពុងរងទុក្ខដ៏វេទនា ដោយសារតែ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ តាលាង រំលោភយកដីនិងបឹង រហូតដល់ប្រជាជនក្នុងសង្កាត់ ភ្នំពេញថ្មីជាច្រើននាក់ខ្លាចរអា និងការបំភិតបំភ័យ ដោយសារឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ តាលាង យកលិខិតស.ជ.ណ លេខ៦៩១ ដែលបានមកដោយសារភូតភសម្តេចនាយក រដ្ឋមន្ត្រីមកគំរាម កំហែង ។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនលោក ហ៊ុន ប៊ុនធឿន ហៅ តាលាង សើររើ លិខិតផ្ទេរ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ៧៩១ និងឯកសារផ្សេងៗទៀត ពាក់ព័ន្ធនឹងស្នាមមេដៃ ពិតប្រាកដរបស់ឈ្មោះងួន ប៉ុន និង ឈ្មោះ ហួត ងៀម មករក្សាទុកឬបំផ្លាញ ចោល ។ មានន័យថា គាត់ ហ៊ុន ប៊ុនធឿន ហៅ តាលាង មានចេតនាបំផ្លាញចោលវត្ថុតាង ប៉ុន្តែពាក់ ព័ន្ធករណីនេះ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ តាលាង (មិនមែនសែស្រឡាយសម្តេច តេជោ ហ៊ុនសែន ) ដោយ ទូរស័ព្ទចូល គ្មានអ្នកទទួល ៕