ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនអគ្គិសីនីប៊ីវីស៊ី(BVC)បុកម៉ូតូបត់ពីមុខពេញទំហឹងបណ្តាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តមណ្ឌលគិរី: គ្រូបង្រៀនម្នាក់ជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តមកពីមុខបញ្ច្រាសទិសបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់រវាងម៉ូតូនិងរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ១០នាទីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយ៍លក់ប្រេងឥន្ធនៈតេលាចន្លោះគីឡូម៉ែត្រលេខ៦០ និងគីឡូម៉ែត្រលេខ៦១ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

លោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូនិងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះឈ្មោះ ចេង ប៊ុនលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ស្ទៀង មុខរបរគ្រូបង្រៀនមានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមាជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ(បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ)។

រថយន្តបង្ករម៉ាកហ្វ័ត(Ford)ស្លាកលេខភ្នំពេញ២J ៨៥៧៣ ពណ៌ទឹកប្រាក់ ដែលមានសញ្ញាក្រុមហ៊ុនអគ្គិសនីប៊ីវីស៊ី(BVC)បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបាត់បង់ម្ចាស់ការមិនអាចគ្រប់គ្រងស្ថានភាពបានទើបបុកអ្នកជិះម៉ូតូពេញទំហឹងតែម្តង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូជិះធ្វើដំណើរពីកើតទៅលិចបត់ឆ្វេង ក៏ស្របពេលរថយន្តបញ្ច្រាសទិសក្នុងល្បឿនយ៉ាងលឿន មកដ់លបុកពេញទំហឹងជាមួយរថយន្តបណ្ដាលឲ្យមនុស្សខ្ទាតប៉ើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ឯរថយន្ត និងម៉ូតូបានរងការខូចខាត់ទាំងសងខាងយ៉ាងដំណំ ហើយត្រូវបាននគបានចរាចរណរ៍ផ្លូវគោក រឹបអូសយកទៅរក្សារទុកនៅអធិការដ្ឋានស្រុកកែវសីមាធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមក្រោយ៕ ជីវន្ត


ចែករំលែក៖