ភ្នំពេញ៖ រឿងក្តីលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក១០នាក់ផ្សេងទៀត នឹងត្រូវសាលាឧទ្ធរណ៍បើកសវនាការបីថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ករណីហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសាលាឧទ្ធរណ៍ ។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១រូបចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំក្រោមការចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្មតាមមាត្រា៤៥៧នៃក្រមព្រហ្មទណ្ឌនិងបទដឹកនាំកុបកម្មតាមមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ចេស្តា