ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៨ នៅបន្ទប់ ដីទំនេរមួយកន្លែង ស្ថិតក្នុងមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ មានករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ហុក ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជន រងគ្រោះ ឈ្មោះ អ.ស.ជ. អាយុ២៦ ឆ្នាំ ដែលជាជនវិបល្លាសស្មារតី មានទីលំនៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើសកម្ម ភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់រហូតដល់ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៨ និង០០នាទី កម្លាំងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវបន្តរហូត ឃាត់ខ្លួនជនសង្ស័យខាងលើហើយនាំមកកាន់មូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីសាកសួរ និងបន្តសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ៕