ខេត្តកំពង់ស្ពឺ៖ រថយន្តអូឌី០១គ្រឿង បោលបុកឡានមាស្តាដែលកំពុងឈប់ស្តុបមើលមុខលែងចង់ស្គាល់ ព្រោះមិនអាចគ្រង់គ្រងល្បឿនបាន ។
ហេតុការណ៍នេះត្រូវបានជំនាញនគរបាលចរារណ៍បញ្ជាក់ថា កើតឡើងដោយសារតែធ្វេសប្រហែសរបស់អ្នកបើកបររថយន្តអូឌី ករណីនេះចាត់ទុកថាសំណាងទៅហើយ ដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១៤និង០២នាទី ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រ 46-47 ចំណុចភ្លេីងស្ដុប ផ្លូវបំបែកមុខ មន្ទីរសាធារណការខេត្ត។
នគរបាលបានបញ្ជាក់ថា ម្ចាស់រថយន្តម៉ាកអូឌីពណ៌ស ស្លាកលេខ ភ្នំពេញ 2Y-7007 ឈ្មោះ ទី គៀ ប្រុស អាយុ 37ឆ្នាំ ទីលំនៅភូមិពាណិជ្ជកម្មសង្កាត់រការធំ ក្រុងច្បារមន បេីកបរពីលិចទៅកេីត លុះមកដល់ចំណុចភ្លើងស្ដុបផ្លូវបំបែក បានបុករថយន្តម៉ាកម៉ាស់ស្ដា ពណ៌ស លេខភ្នំពេញ 2AW-1233 ពីក្រោយពេញទំហឹងបណ្តាលឲ្យកំពិតមុខមើលលែងចង់ស្គាល់ ។ ម្ចាស់រថយន្តមាស្តាតត្រូវបានស្កាល់មានឈ្មោះ ឯម ប៊ុនធឿន ប្រុសអាយុ 27ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។
តាមការបញ្ជាក់ប្រាប់របស់សមត្ថកិច្ចដែលធ្វើកំណត់ហេតុគឺរថយន្តម៉ាកអូឌីពណ៌ស ដែល បេីកបរដោយឈ្មោះ ទី គៀ ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចភ្លើងស្ដុបផ្លូវបំបែកមុខមន្ទីរសាធារណការខេត្ត បានបុករថយន្តម៉ាកម៉ាស់ស្ដា ពីក្រោយពេញទំហឹងដែលកំពុងឈប់រង់ចាំភ្លើងស្ដុបបណ្ដាលរងការខូចខាត ធ្ងន់ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
តាមការបញ្ជាក់របស់ជំនាញ ថារថយន្ដ Audi បើកក្នុងល្បឿនលឿន ហើយមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបបណ្ដាលឲ្យគ្រោះថ្នាក់។
ចំពោះវត្ថុតាងមធ្យោយរថយន្ដត្រូវបានស្ទួចយកមករក្សាជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ខេត្ដកំពង់ស្ពឺ រង់ចាំចាត់ការតាមនិតិវិធី ៕សេនាស័ក្តិ