ព័ត៌មានទាន់ហេតុការណ៍៖

ពួកអានេះ! មករស់នៅពឹងអាស្រ័យទឹកដីគេហើយ បង្ខំកូនចៅគេឲ្យទៅដេកបម្រើតណ្ហាគ្នាវាទៀត

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិន​ម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីងហោ QI HAO GONG GOANផងនោះ បានបង្ខំឲ្យនារី២នាក់ជាអ្នកបំរើភ្ញៀវឲ្យទៅក្រៅជាមួយ(ទៅដេក)ជាមួយមិត្តភក្តិខ្លួនតែនាងមិនព្រម ក៏បានធាក់ និងទះកំភ្លៀងនារី២នាក់បណ្ដាលឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨យប់ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា នាងមិនមែនជាបុកគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេ ដោយសារតែមានមិត្តភក្តិនាងជាបុគ្គលិកនៅទីនោះ នាងក៏មកលេងហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តងម្កាលពេលចប់ភ្ញៀវក៏ទៅវិញ។

សាក្សីបន្តថា នៅមុនពេលកើតហេតុ មានមិត្តភក្តិម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ) បានខលហៅនាងមកជួយកំដរភ្ញៀវ ដែលជាមិត្តភក្តិថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់​ ខណៈមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញមកក្រៅវិញ ព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូទៅដេកជាមួយ ។ បន្ទាប់មក ស្រាប់តែថៅកែមកសួរនាំហើយបានធាក់នាងពីក្រោយបណ្តាលឲ្យដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។

គួរបញ្ជាក់ថា ទីតាំងខាងលើតែងតែមានអំពើហិង្សាដាក់នារីៗខ្មែរជាអ្នកកំដរភ្ញៀវជាញឹកញាប់ តែមិនដែលមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការយ៉ាងណានោះទេ រីក៏ទីតាំងខាងលើមានខ្សែជាអ្នកធំ ទើបសមត្ថកិច្ចមិនហ៊ានបែបនេះ​ ហើយសូម្បីតែស្លាកយីហោខាងមុខ ក៏គ្មានដាក់អក្សរខ្មែរដែរ ធ្វើដូចជានៅស្រុកក្រៅអញ្ចឹង ៕ ភារ៉ា ដង្កោ


ចែករំលែក៖