ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបដឹកស៊ីម៉ង់ត៍លើសចំណុះរបស់ក្រុមហ៊ុន(KINGDOMCEMENT)ឡើងស្ពានមិនរួចរអិលថយក្រោយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន(KINGDOMCEMENT) បើកបរឡើងស្ពានព្រែកព្នៅមិនរួចរអិលថយក្រោយបុករថយន្តដឹកស៊ីទែនប្រេងសាំងក្រុមហ៊ុន (ប្រាយវិកថឹរីមេគង្គភេត្រូលៀម) ចំណុះ៨ម៉ឺនលីត្រ និងប៉ះរ៉ឺម៉កម៉ូតូកង់បីមួយទៀតបណ្តាលឲ្យរងការខូចខាតទាំង២គ្រឿងយ៉ាដំណំ តែសំណាងល្អករណីខាងលើនោះមិនបណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ធ្ងរឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតលើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានព្រែកព្នៅត្រើយខាងលិចភូមិកណ្តាលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។

រថយន្តបង្កម៉ាកហីុយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខកំពត3A-0209ដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន(KINGDOMCEMENT)សង្ស័យលើសចំណុះ ទើបឡើងស្ពានមិនរួច បើកបរដោយឈ្មោះមិនស្គាល់(រត់ចោលកន្លែងកើតហេតុ) ។ ចំណែកឯរថយន្តរងគ្រោះម៉ាកHYUNDIAពណ៌សរលាយខៀវពាក់ស្លាកលេខភ្នំពេញ3A-9569ដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន(ប្រាយវិកថឹរីមេគង្គភេត្រូលៀម)ចំណុះ៨ម៉ឺនលីត្ររងការខូចខាតយ៉ាងដំណំបើកបរដោយឈ្មោះ សៀក​ សុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិ​ចេកសុទុន ឃុំព្រែកវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ រីឯរ៉ឺម៉កម៉ូតូសណ្តោងម៉ាកHONDAពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FI-0961ខូចខាតដាច់កង់រឹម៉កក្រោយខាងស្តាំ ។

បើកបរដោយឈ្មោះហ៊ីងនីល​ ភេទប្រុស​ អាយុ​ ៤៨ឆ្នាំ​ ស្នាក់នៅភូមិបឹងក្តុលឃុំកំពង់អុសស្រុកពញាឭខេត្តកណ្តាល​ ។

ប្រភពពត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរដឹកស៊ីម៉ងត៍ក្រុមហ៊ុន(KINGDOMCEMENT)កន្លះរថយន្តបើកបរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីលិចទៅកើតឡើងស្ពានព្រែកព្នៅរីឯរថយន្តរងគ្រោះដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន(ប្រាយវិកថឹរីមេគង្គភេត្រូលៀម)ចំណុះ៨ម៉ឺនលីត្រនឹងកៀរ៉ឺម៉កម៉ូតូកង់បីបើកបរតាមក្រោយខណះមកដល់ចំណុចកើតខាងលើនេះដែរ រថយន្តបង្កបើកបរខាងមុខបឡើងស្ពានមិនរួចក៏អិលថយក្រោយទៅបុករថយន្តដឹកសាំងនឹងរ៉ឺម៉កកង់បីដែលកំបើកបរនៅខាងក្រោយបណ្តាលឲ្យរងការខូចខាតាងដំណំទាំង២គ្រឿងតែសំណាងល្អករណីខាងលើនោះមិនបណ្តាលឲ្យអ្នកបើកបរទាងសងខាងរងរបួសធ្ងន់ធ្ងរឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកកន្លែងកើតហេតុវាស់វែងរួចរាល់យករថយន្តទាំង២គ្រឿងនឹងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានចរាចរណ៍ខណ្ឌព្រែកព្នៅដើម្បីរងចាំដោះស្រាគ្នាទៅតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖