ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរស២នាក់ស្លាប់នៅកន្លែងផ្សេងគ្នាសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្នប្រទះឃើញមនុស្ស២នាក់បានស្លាប់ក្នុងករណីផ្សេងគ្នាសង្ស័យខ្យល់គរ នៅខេត្តសៀមរាប ។

ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថា ករណីទី១ កើតឡើងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ព្រះសង្ឃបានប្រទះឃើញសាកសព នៅចំណុចរោងម៉ាស៊ីនភ្លើងវត្តគោល ស្ថិតក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ ជនរងគ្រោះឈ្មោះ ឈិន ឆូន ភេទបុរស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនម៉េវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប មូលហេតុ ផឹកស្រាស្រវឹង ខ្យល់គរ ។

ករណីទី២ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក មានករណីដេកស្លាប់ នៅចំណុចភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ចបានធ្វើកុសល្យវិច័យរួចសន្និដ្ឋានមូលហេតុទាំង២ករណីខាងលើ ពិតជាខ្យល់គរស្លាប់ ព្រោះលើសាកសពគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖