ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោសហការគ្នាព័ទ្ធចាប់បាន មុខសញ្ញាចោរលួចសត្វគោម្នាក់រួមទាំងវត្ថុតាងផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសជនសង្ស័យជាចោរលួចគោឈ្មោះ មឿន ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះក៏បានដកហូតនូវវត្ថុតាងសត្វគោចំនួន ០២ក្បាល ១ភេទញី អាយុ ៥ឆ្នាំ សម្បុរចំប៉ាលាយក្រហម ២ភេទឈ្មោល អាយុ ៣ខែ សម្បុរចំប៉ាលាយស។
លោក អនុសេនីយ៍ឯកបន្តថា ការដែលឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងបន្ទាប់ពីទទួលបណ្ដឹងពីស្រ្តីម្ចាស់គោឈ្មោះ វួន វឿន អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ជាគ្នានឹងជនសង្ស័យដែរថា នៅរសៀល ថ្ងៃទី២២ ខែឆ្នាំដដែល ជនសង្ស័យឈ្មោះ មឿន ម៉ៅ លួចដឹកសត្វគោរបស់គាត់ពីចំណង ដែលបានចងឲ្យសុីស្មៅនៅចំណុចខាងត្បូងផ្ទះចម្ងាយប្រមាណ ៥០០ម៉ែត្រ។
លោក បន្តទៀតថា ចំពោះករណីខាងលើនេះជនសង្ស័យរួមទាំងវត្ថុតាងបាននាំយកមកបន្តនីតិវិធី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីរាបចំសំណុំឯកសារបញ្ជូនទៅមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកានចាត់កាបន្ត៕ ប៉ឹម ពិន