ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមចំនួន១១២គ្រួសារ ទទួលបានសៀវភៅស្នាក់នៅ ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយមិនមានការបង់ប្រាក់ឡើយ។
ការប្រជួននេះធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្រោមការដឹកនាំចុះចែកផ្ទាល់ពីលោកវរសេនីយ៍ត្រី សារឹម វុទ្ធីអធិការរងតំណាងឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមន្ត្រីនគរបាលក្រោមឱវាទមួយចំនួនទៀត រួមនឹងលោកមេភូមិទ្រុងមាន់ផងដែរ។
លោកវរសេនីយ៍ត្រីសារឹម វុទ្ធីអធិការរងនគរបាលខណ្ឌបានឲ្យដឹថា ដោយមានការអនុញ្ញាតពីលោកអធិការបានឲ្យលោកយកសៀវភៅស្នាក់នៅ មកចែកជួនប្រជាពលរដ្ឋចំនួន១១២គ្រួសារ ដោយមិនមានការបង់ប្រាក់អីនោះទេ ហើយលោកក៏ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសៀវភៅស្នាក់នៅនេះហើយត្រូវថែរក្សាឲ្យបានល្អ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏ថ្លែងអរគុណដល់លោកអធិការ អធិការរង និងមន្ត្រីនគរបាលទាំងអស់ឲ្យមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕ តុង សីហា