ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវមួយក្រុមផឹកចំស្រាថោក ទាស់សំដីវៃគ្នារបួសសងខាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ទាវមួយក្រុមមានចំនួន៥នាក់ បានមកជួបជុំបើកវង់ផឹកស៊ី បន្ទាប់ពីផឹកស៊ីសប្បាយអឺងកង ក្រុមយុទ្ធជនឈាមរាវទាំងនេះ បានជាតិសុរាចូលពោះ កើតការឌឺដងដាក់គ្នា ដោយទំនាស់ពាក្យសំដីបន្តិច បន្តួចឈានដល់វាយគ្នា ទីបំផុតអ្នករបួសចូលពេទ្យ អ្នកឈ្នះជាប់ខ្នោះ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ច នៃអធិការស្រុកស្ទោង បានឲ្យដឹងថា ករណីផ្ទុះអំពើហិង្សាដោយចេតនាវាយគ្នាទៅវិញទៅមក រវាងក្រុមមិត្តផឹកស៊ីរួមគ្នា បានកើតឡើងនៅ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០យប់នៅចំណុចតំបន់កក់ស្ថិតក្នុងភូមិសាស្រ្តភូមិនាងសរ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានបង្កដោយមនុស្សចំនួន០៥នាក់ ដែលត្រូវបានគេដឹងថា ទី១ ឈ្មោះ យ៉យ ហេង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ក្រោយពីកើតហេតុបានរត់គេចខ្លួន ទី២ឈ្មោះ ផាង បុប្ផា ភេទ ប្រុស អាយុ ២៥ ឆ្នាំ បានរត់គេចខ្លួនទី៣ ឈ្មោះ ឈន ណៃ ភេទ ប្រុស អាយុ ២០ ឆ្នាំបានរត់គេចខ្លួន បន្ទាប់ពីបានព្រួតគ្នាវាយទៅលើជនរងគ្រោះ ។

តាមការឲ្យដឹងថា ពីអ្នកបានឃើញហេតុការណ៍ថា នៅម៉ោង៥ល្ងាច ក្រុមទាំង៥នាក់ បានផឹកស៊ី ដល់ម៉ោង៧យប់ ទើបអស់ស្រា ឈ្មោះចាន់ ម៉ៅ ឌុបឈ្មោះហេង ទៅទិញស្រាក្នុងភូមិ ក្រោយមកឈ្មោះហេង បានធ្លាក់ពីលើម៉ូតូ លុះទិញស្រាបានមួយកេស និងមាន់មួយក្បាល ក៏បាននាំគ្នាត្រឡប់ទៅកន្លែងទីតាំងផឹកស៊ីវិញ ក្រោយមក ឈ្មោះ ចាន់ម៉ៅខឹងនឹងឈ្មោះហ៊ី ចិត្ត ឌុបឲ្យធ្លាក់ ក៏បានប្រតាយប្រតប់គ្នាមួយរំពេច ។ ចំណែកអ្នកទី៤ ឈ្មោះ ហ៊ីង ចិត្ត ភេទ ប្រុស អាយុ ២០ ឆ្នាំ របួសឆូតលើករខាងឆ្វេងប្រវែង03សង្ទីម៉ែត្រមួយកន្លែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងទី៥ ចាន់ ម៉ៅ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ របួលក្រោមភ្នែកខាងស្ដាំប្រវែង ០១ សង្ទីម៉ែត្រ មួយកន្លែង អ្នកទាំង ០៥ នាក់ មានទីលំនៅភូមិនាងសរល្ងាច ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ សមត្ថកិច្ចនៃអធិការស្រុកស្ទោង បានឃាត់ខ្លួន ដើម្បីសួរនាំ ៕ ប៊ុន រិទ្ធី


ចែករំលែក៖