ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបញ្ច្រាសទិសគ្នាស្លាប់ម្នាក់​និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯស្ត្រីម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ឡានបុកម៉ូតូបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង៧និង៥០នាទី​ព្រឹក ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិរការកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថា្នក់ចរាចរណ៍នេះ ក្នុងទិសដៅបញ្ច្រាសទិសគ្នា អ្នកបើករថយន្តម៉ាក ហៃលេនឌ័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2.AK4282(អ្នកបើកបររត់បាត់) មិនស្គាល់អត្តសញ្ញាណ​ បានបើកបរពីកើតទៅលិចទៅបុកជាមួយម៉ូតូម៉ាក C125 ពណ៌ខ្មៅសេរី 2014 ពាក់ស្លាកលេខ សៀមរាប 1Q9712 បើកបរពីលិចទៅកើត បើកបរដោយឈ្មោះ មូល តែម ភេទប្រុស អាយុ68ឆ្នាំ រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប(ស្លាប់) និងប្រពន្ធជិះពីក្រោយឈ្មោះ គឹម សាអឿង ភេទស្រីអាយុ49 (របួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យេខេត្តសៀមរាប និងចុះវាស់វែង យក​ រថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុកបាគង ៕ ប៊ុន រិទ្ធី


ចែករំលែក៖