ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ស្លាប់ដោយដាច់សរសៃឈាមក្នុងខួរក្បាល

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៥និង១៥នាទីល្ងាច នៅក្នុងបន្ទប់លេខ១០៨ នៃផ្ទះសំណាក់យីហោវីឡាសុខសាន ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ ។

ជនរងគ្រោះ ឈ្មោះ BLACKJAMESGREGORY ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPA៦១៨៦៤៩៤ ជាភ្ញៀវទេសចរណ៍ ។

ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៨ ខែមេសា​ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាបស្នាក់នៅផ្ទះសំណាក់ខាងលើ ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិតឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសំពាធឈាមឡើងខ្ពស់ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល។

សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ៕ ប៊ុន រិទ្ធី


ចែករំលែក៖