ខេត្តកណ្តាល ៖ ល្ងាចថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំច សំរីទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល និងបំពាក់ មេដាយការពារជាតិជូន សមាជិកអតីត យុទ្ធជនកម្ពុជាស្រុកល្វាឯមខេត្តកណ្តាល ចំនួន៣៦៥នាក់។
បន្ទាប់ពីបាននាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ជូនចំពោះបងប្អូនរួចមក នាយឧត្តមសេនីយ៍ បានលើកសសើរការ ខិតខំប្រឹងប្រែងរបស៎ថ្នាក់ដឹកនាំ ស.អ .ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដល់ សមាជិក ស.អ.ក និងជម្រុញឲ្យថ្នាក់ដឹកនាំ ស.អ.ក យើងត្រូវខិតខំបន្ថែមទៀត ពិសេសគិតគូរពីជីវភាព និងសុខភាព របស់ពួកគាត់ ព្រោះពួកគាត់ចាស់ៗហើយ និងសូមឲ្យបងប្អូនសមាជិក ស.អ.ក យើងត្រូវចេះជួយគ្នាពេលមានធុរៈ និងត្រូវជួយរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ពេលមានរឿងអីមិនប្រក្រតីដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា។
នាយឧត្តមសេនីយ គន់ គីម បានក្រើន រំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធាន សាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួប សមាជិកតាមក្រុមតាមគ្រួសារ ហើយត្រូវ សហការ ផ្តល់អាទិភាពជួយដល់អតីត យុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវាសាធារណៈនានាដូចជាការទទួលបាននូវជំនួយសង្រេ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គម ផ្សេងៗ ជាដើម។
លោកអគ្គលេខាធិការ បានថ្លែងបញ្ជាក់ ទៀតថា ជាការណ៍ពិតបងប្អូនទាំងនោះសុទ្ធ សឹងតែជាអ្នកដែលមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវ ភាពជាទូទៅ មិនមែនសុទ្ធតែល្អ គ្រាន់បើ ដូចៗគ្នានោះទេ។ ភាគច្រើនជាអ្នកដែល មានជីវភាពទ័លក្រ ហើយលំបាកខ្វះខាត ថែមទាំងមានសុខភាព ទ្រុឌទ្រោមថែម ទៀត។ ទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ រាជរដ្ឋាភិបាល និងសមាគមត្រូវទទួលបន្ទុកទុកដោះស្រាយ ។
លោក ស៊ឹម សៀ យោធិននិវត្តន៍ រស់ នៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះបានថ្លែងអំណរ គុណដល់សម្តេចតេជោ ដែលបានគិតគូរ ដល់ពួកគាត់ដូចជាដំឡើងប្រាក់ខែជូនពួក គាត់ និងទទួលបានការព្យាបាលដោយឥត គិតថ្លៃ ពីមន្ទីរពេទ្យជាដៃគូជាមួយបេឡា សន្តិសុខសង្គម និងពេលនេះ បានផ្តល់មេ ដាយជូន ពួកគាត់ទៀតពួកគាត់គ្មានថ្ងៃ បំភ្លេចគុណសម្តេចឡើយ ៕ ហេង សូរិយា