ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួន ជនជាតិវៀតណាមប្រុស ស្រី ២២នាក់ ក្នុងនោះស្រី៨នាក់កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចយឿត្រីគីឡូម៉ែត្រលេខ១១ ក្រុម៦ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ដឹកនាំកម្លាំងប្រតិបត្តិការណ៍ដោយលោកម៉ុក ប៊ុនឈៀង អនុប្រប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកកិច្ចប្រតិបត្តការចុះត្រួតពិនិត្យនៅទីតាំងខាងលើហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី ២២នាក់ ស្រី៨នាក់រកឃើញថា ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ ។

លោក ម៉ុក ប៊ុនឈាង បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះលួចឆ្លងដែនចូលមកជ្រកកោន និងធ្វើការងារ ដោយលួចលាក់ពុំមានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថាសកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្តកាលបើរកឃើញជនបរទេសរូបណាដែលឆ្លងដែនចូលមកពុំស្របច្បាប់នឹងចាត់វិធានការអនុវត្តន៍ទៅតាមនីតិវិធី ។

ក្រោយឃាត់ជនជាតិវៀតណាមប្រុស ស្រី ទាំង២២នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕អរុណរះ


ចែករំលែក៖