ព័ត៌មានទាន់ហេតុការណ៍៖

The Voice Kidsរដូវកាលថ្មីដាក់សួស វីហ្សា ជំនួសសុគន្ធ និសាក្រោយផ្ទុះការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកThe Voice Kids រដូវកាលទី១បានបញ្ចប់ដោយទទួលបានទាំងការសរសើរ និងរិះគន់។ រិះគន់ក្រោយគ្រូបង្វឹកសុគន្ធនិសាជ្រើសរើសកូនក្រុមលម្អៀងកម្មវិធីនេះបានធ្វើផ្លាស់ប្តូរគ្រូបង្វឹករូបនេះចេញដែលជំនួសដោយតារាចម្រៀងសួសវីហ្សាវិញ។

កាលពីចុងឆ្នាំ២០១៧ គ្រូបង្វឹកសុគន្ធនីសារងការរិះគន់ខ្លាំងក្រោយពីនាងជម្រុះចោលកុមារីសំឡេងផ្អែមអ៊ុកសុវណ្ណារីតែបានជ្រើសរើសកុមារីណូឈួស៊ីវហេងឲ្យនៅបន្តក្នុងកម្មវិធីThe voice kids Cambodia រដូវកាលទី១ធ្វើឲ្យមហាជនជាច្រើនខកបំណងមិនស្ទើរនោះរហូតមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គមFacebook រិះគន់សុគន្ធនីសាខ្លាំងៗនិងបានទម្លាក់មន្ទិលថាការសម្រេចចិត្តរបស់Coach រូបនេះអាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារីណូឈួស៊ីវហេង។ទោះជាយ៉ាងណាកម្មវិធីនេះបានបញ្ចប់ទៅតាមការគ្រោងទុកដោយរកឃើញម្ចាស់ជ័យលាភីរដូវកាលទី១គឺ កុមារាពេជ្រថៃ។

កម្មវិធីនេះបានចាប់ផ្តើមចេញយុទ្ធនាការរដូវកាលទី២ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ក្នុងរដូវកាលទី២នេះមានការផ្លាស់ប្ដូរគណៈកម្មការម្នាក់គឺអវត្តមានអ្នកនាងសុគន្ធនិសាហើយជំនួសដោយកញ្ញាសួសវីហ្សាតារាចម្រៀងសាច់សខ្ចីទៅវិញគ្រាដែលលោកព្រាបសុវត្ថិនិងកញ្ញាឱកសុគន្ធកញ្ញានៅតែរក្សាតំណែងជាគណៈកម្មការដដែលក្នុងរដូវកាលថ្មីនេះដោយឡែកតារាចម្រៀងសួសវីហ្សាបានគ្រងតំណែងជាគ្រូបង្វឹកជំនួសសុគន្ធនិសានេះបើយោងតាមPoster ដែលផុសផ្សាយ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកផលិតកម្មវិធីThe Voice Kids បាននៅឡើយទេជុំវិញការផ្លាស់ប្តូរគ្រូបង្វឹកថ្មីនេះ៕ វឌ្ឍនា


ចែករំលែក៖