ព័ត៌មានទាន់ហេតុការណ៍៖

ផ្តល់ជូនសន្ធឹកសន្ធាប់ក្នុងឱកាសខួប ២៣ ឆ្នាំរបស់ណាហ្គាវើលដ៍

ចែករំលែក៖

រាជធានភ្នំពេញ ថ្ងៃទី ២៧ មេសា ២០១៨ ៖ ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី ២៣ នៃដំណើរការប្រកបដោយជោគជ័យរបស់ខ្លួនដោយផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ កាដូ និងការសម្តែងពិសេសថ្មី (ចូលទស្សនាឥតគិតថ្លៃ) ពេញមួយខែឧសភា ។ មានកម្មវិធីកម្សាន្តដ៏អស្ចារ្យជាច្រើនដែលអតិថិជនអាចរីករាយនៅក្នុងមណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោកនេះ ។ ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះឲ្យសោះ ។

នៅភោជនីយដ្ឋានជាង ២០ របស់ណាហ្គាវើលដ៍ អតិថិជនអាចរីករាយជាមួយបណ្ណលើកទឹកចិត្តដែលមានទឹកប្រាក់ ៥ ដុល្លារនៃការទិញម្ហូប និងភេសជ្ជៈបន្ទាប់នៅពេលពួកគេចំណាយយ៉ាងតិច ២៣ ដុល្លារក្នុងវិក្កយបត្រមួយ ។ ណាហ្គាវើលដ៍ ក៏មានកម្មវិធីប្រូម៉ូសិនសាច់គោសម្ងួតពិសេសផងដែរពេញមួយខែឧសភានៅភោជនីយដ្ឋាន ៦ រួមមាន ភោជនីយដ្ឋានជប៉ុន The Teppanyakiភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលីBistro Romano ភោជនីយដ្ឋានចិន Fortune Palace និងភោជនីយដ្ឋានកូរ៉េ Korean Grill នៅជាន់ទី ១ ណាហ្គាវើលដ៍ និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅជាន់ទី ៥ ណាហ្គាទី ២ ដែលភោជនីយដ្ឋាននីមួយៗសុទ្ធតែមានបម្រើសាច់គោសម្ងួតផុយឱជារសឈ្ងុយឆ្ងាញ់នាំចូលផ្ទាល់ពីសហរដ្ឋអាមេរិក ។

ការសម្តែងថ្មីដ៏អស្ចារ្យពីរ នឹងផ្តល់ជូនឲ្យសាធារណជនទូទៅចូលទស្សនានៅសាលមហោស្រព NABA ឥតគិតថ្លៃដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧:៣០​ យប់ពីរៀងរាល់ថ្ងៃពុធដល់រៀងរាល់ថ្ងៃអាទិត្យនៅសាលមហោស្រពទំនើប NABA នៅណាហ្គាទី ២ ។ ការសម្តែងថ្ងៃដំបូង នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី ៥ ឧសភា ដោយមានការសម្តែងដ៏ប៉ិនប្រសប់ និងប្លែករបស់ក្រុមសៀកកាយសម្ព័ន្ធ Icarian Gamers ដែលជាបងប្អូនប្រុសពីរនាក់មកពីប្រទេសអូត្យូពីក្នុងទ្វីបអាហ្វ្រិក ។ ក្រុមសម្តែងដ៏អស្ចារ្យមួយទៀត គឺក្រុមសៀកប្រែកាយក្នុងអណ្តាតភ្លើងWonder Changers មកពីប្រទេសអ៊ុយក្រែន ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការសម្តែងរបស់សិល្បករ-សិល្បការិនីប្រចាំណាហ្គាវើលដ៍ផងដែរ ។

បន្ថែមទៅលើខួបលើកទី ២៣ ណាហ្គាវើលដ៍ក៏មានការបញ្ចុះតម្លៃពិសេសផងដែរក្នុងទិវាគុណម្តាយនៅចុងសប្តាហ៍នៅថ្ងៃទី ១២-១៣ ឧសភា ។ កាដូពិសេស នឹងផ្តល់ជូនទៅកាន់អ្នកម្តាយទាំងអស់នៅពេលកម៉្មង់អាហារឈុតនៅភោជនីយដ្ឋានបារាំង Le Gourmet (អាហារថ្ងៃត្រង់ ឬល្ងាច) ឬកម៉្មង់ឌីមសាំពិសេសនៅភោជនីយដ្ឋានចិន Fortune Palace ឬ Hall of Golden Chimes ។ ក្នុង

ពេលដំណាលគ្នានេះ នៅពេលអ្នកម្តាយពិសាប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាចនៅភោជនីយដ្ឋាន The Pangea ជាន់ទី ១​ ណាហ្គាវើលដ៍ ឬប៊ុហ្វេគ្រឿងសមុទ្រអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2 Pangea ជាន់ទី ២ ណាហ្គាទី ២ នៅថ្ងៃទី ១៣ ឧសភាជាមួយអតិថិជនបួននាក់ដែលបង់ប្រាក់ គឺអ្នកម្តាយនឹងពិសាដោយឥតគិតថ្លៃ ។

មណ្ឌលស៉្បាឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍ នឹងផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាហ្គោលបញ្ចុះតម្លៃ គឺ ២៣២ ដុល្លារប៉ុណ្ណោះសម្រាប់ ៣ នាក់ ។ ទទួលយកនូវបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខរយៈពេល ១២០ នាទីដែលមានការម៉ាស្សាដោយប្រើដៃ ៤ ជាមួយប្រេងអូលីវ និងការខាត់ស្បែកដោយប្រើដៃ ៤ ។

ណាហ្គាវើលដ៍ ផ្តល់ជូនការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារបញ្ចុះតម្លៃផងដែរនៅពេលអតិថិជនកក់សម្រាប់ស្នាក់នៅយ៉ាងតិច ២ យប់តាមរយៈ www.nagaworld.com។ នៅពេលភ្ញៀវប្រើកញ្ចប់ហ្គោល ៨០ ដុល្លារ ពួកគាត់នឹងទទួលបានក្រេឌីត ១០០ ដុល្លារដែលអាចប្រើប្រាស់ក្នុងសណ្ឋាគារ និងសម្រាប់ពិសាអាហារប៊ុហ្វេ ។ ប្រសិនបើពួកគាត់ជ្រើសរើសកញ្ចប់ Silver ពួកគាត់នឹងទទួលបានក្រេឌីត ៥០ ដុល្លារដែលអាចប្រើប្រាស់ក្នុងសណ្ឋាគារ និងសម្រាប់ពិសាអាហារប៊ុហ្វេ ។

សម្រាប់ភ្ញៀវដែលចង់ទស្សនារាជធានីភ្នំពេញ នឹងទទួលបានការបញ្ចុះពិសេសពីក្រុមហ៊ុនទេសចរណ៍ហ្គោលដិនប៉ាសេច៍ដេសធីណេសិនក្នុងខែឧសភា ។ ត្រឹម ២៣ ដុល្លារប៉ុណ្ណោះ ភ្ញៀវអាចកក់កញ្ចប់ធ្វើដំណើរជាមួយក្រុមហ៊ុនដើម្បីទៅទស្សនានៅវត្តឧណ្ណាលោម អាគារបារាំងចាស់ៗនៅក្បែរវត្តភ្នំមុនធ្វើដំណើរតាមទូករយៈពេលមួយម៉ោង ។

ណាហ្គាវើលដ៍ មានមោទនភាពដែលបានប្រារព្ធខួបលើកទី ២៣ របស់ខ្លួនហើយសូមគោរពអញ្ជើញអតិថិជនមកពីគ្រប់ទិសទីមកទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនៅទីនេះ ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា

ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ធន ម៉ាឡា

Senior Executive, Marketing Communications

Tel: (+855) 10/12 332 375

Email: thornmala@nagaworld.com

 

 

ទស្សនាការសម្តែងពិសេសថ្មីដ៏អស្ចារ្យនៅសាលមហោស្រព NABA ដោយសេរី។

 

ចំណាយយ៉ាងតិច ២៣ ដុល្លារនៅភោជនីយដ្ឋានណាហ្គាវើលដ៍ដើម្បីទទួលបានបណ្ណលើកទឹកចិត្តពិសេស កុំភ្លេចនាំអ្នកម្តាយរបស់អ្នកមកភ្លក្សឌីមសាំពិសេសផងនៅភោជនីយដ្ឋាន Hall of Golden Chimesក្នុងទិវាអ្នកម្តាយ

 

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាហ្គោលនៅមណ្ឌលស្ប៉ាណាហ្គាវើលដ៍ (សម្រាប់ ៣ នាក់)

រីករាយខួបលើកទី ២៣ របស់ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក

 

 

 


ចែករំលែក៖