ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំផ្លូវមួយចំនួនរងកាជន់លិច

ចែករំលែក៖

ប៉ោយប៉េត៖ ភ្លៀងមួយមេធំ ចាប់តាំងពីម៉ោង៥ទៀបភ្លឺ នៅទីក្រុងប៉ោយប៉េត គេសង្កេតឃើញតាមដងផ្លូវបេតុងនិងទីតាំងចំណតរថយន្តមួយចំនួនរងការជន់លិចដោយជំនន់ទឹកភ្លៀងព្រោះតែមកទល់និងម៉ោងជិត១០ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតែបន្តធ្លាក់។

ភ្លៀងបានធ្លាក់តាំងពីវេលាម៉ោង៤ទៀបភ្លឺ ហើយដំបូងមានទាំងខ្យល់បោកបក់ផងដែរ ។

ដងផ្លូវជាតិចំណុចរង្វង់មូលក៏ដូចជាបរិវេណការិយាល័យគយ និងរដ្ឋាករ និងដងផ្លូវបេតុងមួយចំនួន រួមទាំងសាលារៀនបឋមសិក្សាបាលិលេយ្យ ចំណតរថយន្តតូច ធំ មានជំនន់ទឹកភ្លៀងផងដែរ ។

ទោះជាបែបណាក៏ដោយលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា មកទល់ពេលនេះ ពុំមានរបាយការណ៍ណាមានគ្រោះធម្មជាតិកើតឡើងចំពោះពលរដ្ឋនោះឡើយ។

លោកបន្តថា ពេលនេះលោកកំពុងចុះពិនិត្យមើលទីតាំងរងការជន់លិច ហើយបានណែនាំដល់ចៅសង្កាត់ប៉ោយប៉ែតឲ្យយកគ្រឿងចក្រចុះកាយរំដោះទឹក ចំណុចណាដែលមានជំនន់ទឹកភ្លៀងផងដែរ។

គួរបញ្ជាក់ថា លោកអភិបាលក្រុងប៉ោយប៉ែត បានចុះរើសសំរាមតាមដងផ្លូវជាតិម្នាក់ឯង តាំងពីព្រលឹមមិនគិតពីកាហត់នឿយ ឬរងារឡើយ ៕ វណ្ណា


ចែករំលែក៖