ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ គឺមាន ផ្នែកវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលសរុបទាំងអស់ចំនួន ១,៩៦៣នាក់។ ក្នុងនោះក៏មាន និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់ សម្ដេចតេជោ និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំនួន ២៦នាក់ផងដែរ ៕