ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនមានបំណងចង់ជួបពិភាក្សាជាមួយកូរ៉េខាងជើងដោយផ្ទាល់

ចែករំលែក៖

សារព័ត៌មាន Asahi Shimbun របស់ ជប៉ុននៅថ្ងៃទី៣០ ខែមេសាបានផ្សាយថា រដ្ឋាភិបាលជប៉ុន បានបង្ហាញពីគោល បំណង ជួបពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង។ គោលបំណងខាងលើរបស់ ជប៉ុន កើតឡើងក្រោយពេលដែល មេដឹក នាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់អារម្មណ៍ ទៅនឹងកិច្ចពិភាក្សា ជាមួយរដ្ឋាភិបាល ទីក្រុងតូក្យូ។

ប្រភពព័ត៌មានពីក្រសួងការបរទេស ជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបញ្ជូនទៅកាន់កូរ៉េខាងជើងនូវគោល បំណងខាងលើ ដោយសង្ឃឹមថា នឹងជួប ពិភាក្សាគ្នាក្រោយជំនួបកំពូលរវាង ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំនិងគីម ជុងអ៊ុន នៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខ។

កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ៊ អាបេ បានបញ្ជាក់ថា ជប៉ុនកំពុងពិគ្រោះជាមួយកូរ៉េខាងជើងស្តីពីជំនួប កំពូល តាមរយៈ បណ្តាញការបរទេស នៅ ទីក្រុងប៉េកាំង។

នៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទកាល ពីថ្ងៃទី២៩ខេមេសា ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក មូន ជេអុីន បាននិយាយ ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សុ៊​ អាបេ ក្រោយកិច្ចប្រជុំ ឧបទ្វីបកូរ៉េ កាលពីថ្ងៃទី ២៧ខែមេសា ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញពីបំណងចង់ ពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីជប៉ុនផង ដែរ។

សារព័ត៌មាន Asahiបានដកស្រង់សម្តី អ្នកឯកទេសកូរ៉េខាងជើង ឲ្យដឹងថា ទីក្រុងព្យុងយ៉ាងមានបំណងចង់ជួបពិភាក្សាជា មួយជប៉ុន ប្រសិនបើជំនួបពិភាក្សាជាមួយអាមេរិកទទួលបានជោគជ័យនោះ។

រដ្ឋាភិបាលជប៉ុន បង្ហាញក្តីសង្ឃឹមថា នឹងមានជំនួបពិភាក្សាជាមួយ កូរ៉េខាងជើង នឹងជាឱកាសដើម្បីដោះស្រាយរាល់បញ្ហា ប្រឈមមុខមួយចំនួន ក្នុងនោះមានទាំង ពលរដ្ឋជប៉ុនត្រូវកូរ៉េខាងជើងចាប់ខ្លួនកាលពីអំឡុងឆ្នាំ១៩៧០ និង ១៩៨០ ក៏ដូចជា កម្មវិធីបរមាណូនិងមីស៊ីលផងដែរ។

កន្លងមមជ៉ុនបានប្រកាសថា បើមាន ជំនួបពិភាក្សានោះ ជប៉ុន នឹងផ្តល់ជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើរឡើងថែមទៀត៕ ម៉ែវ សាធី


ចែករំលែក៖