ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះផ្ទះចាំចម្ការមួយខ្នងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ខេត្តរតនគិរី ៖ អគ្គិភ័យឆាបឆេះផ្ទះចាំ ចម្ការមួយខ្នងអស់ទាំងស្រុង តែមិនបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់ជីវិតនោះ ទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយ ចំនួនធំ។

ករណីអគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកបកែវ ខេត្ត រតនគិរី។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យ ដឹងថា ផ្ទះដែលខូចខាតមានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ឈ្មោះទីង សារ៉េន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលបន្តថា ភ្លើងឆេះផ្ទះ មួយខ្នង គឺផ្តើមចេញពីភ្លើងចង្ក្រាន សម្ភារ ខូចខាតរួមមាន ខ្សែក២ខ្សែ តម្លៃ ៩០០០០០.រៀល ក្រវិល១គូ តម្លៃ ១៨០០០០រៀល ម៉ាស៊ីនកាត់ស្មៅ១ ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿងតម្លៃ៧៤០០០០រៀល អង្ករចំនួន១០០គីឡូក្រាម ស្រូវ៥០០ គីឡូក្រាម អាគុយ+សូឡា តម្លៃ៥៩០០០០ រៀល ទូរស័ព្វដៃ១គ្រឿង៤៥០០០០.រៀល សំបុត្រកំណើត អ.ត និងសំបុត្រ បញ្ជាក់ប្លង់ដីពីកន្លែងដែលខ្ចីលុយពីធនាគារ ។

ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកចុះមកអន្តរា គមន៍ ប៉ុន្តែឆ្លងស្ពានទៅមិនរួច៕ ហេង នរិន្ទ្រ


ចែករំលែក៖