ព័ត៌មានទាន់ហេតុការណ៍៖

នឿយហត់នឹងការរស់នៅ នារីវ័យក្មេងម្នាក់លេបថ្នាំសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជីវិតរបស់មនុស្សកើត មកតែងតែមានការនឿយហត់ក្នុងការរស់ នៅហើយក៏តែងតែជួបនឹងរឿងមិនល្អជាច្រើននៅក្នុងឆាកជីវិតរបស់ខ្លួនតែក៏ត្រូវចេះពង្រឹងស្មារតីខ្លួនឯងដែរមិនត្រូវជ្រើសរើសយកការបញ្ចប់ជីវិតដើម្បីបញ្ចប់បញ្ហាទាំងនេះឡើយ។ ពេលនេះមាននារីម្នាក់ដោយ សារខឹងគូដណ្ដឹងប្រចណ្ឌខ្លាំងពេកនិងតាមរករឿងមិនលស់ពេលនោះក៏បានសម្រេចចិត្តលេបថ្នាំដើម្បីបញ្ចប់ជីវិតខ្លួនឯងទាំងខ្លួននៅក្មេង។ ហេតុការណ៍ដ៏គួរឲ្យសោកស្តាយ នេះបានកើតឡើងនៅក្នុងភូមិព្រែកថ្មី ឃុំ ព្រែកថ្មី ស្រុកស្អាង ខេត្តកណ្ដាល ។

នារីរងគ្រោះឈ្មោះ ម៉ុន ម៉ាឡា អាយុ ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបានលេបថ្នាំប្រភេទវីតាមីនអស់ជា ច្រើនគ្រាប់បណ្ដាលឱ្យប្រតិកម្មថ្នាំប្រកាច់នៅក្នុងបន្ទប់គេងរបស់ខ្លួន។ មុននឹងសម្លាប់ខ្លួននារីរងគ្រោះបានបន្សល់ទុកសំបុត្រ សរសេរដោយដៃរបស់ខ្លួនផ្ទាល់ថា «កូន សុំទោសប៉ាម៉ាក់ដែលកូនមិនទាន់បាន សងគុណលោកទាំង២ ហើយកូនទៅដោយ មិនបានលាបែបនេះកូនទៅមុខលែងរួចហើយម៉ាក់អើយ កូនស្ដាយណាស់ដែលកូន មិនបានបំពេញភារៈជាកូនល្អរបស់លោក ទាំង២ តើកូននៅរស់ធ្វើអ្វីដើម្បីអីទៀត? កូនហត់ណាស់កូនចង់បិទភ្នែកសម្រាក រហូតមិនចង់បើកភ្នែកទេ។ បើមានជាតិ ក្រោយកូនសូមធ្វើជាកូនប៉ាម៉ាក់ទៀត» ។

ក្រោយពីមានការសង្ស័យទៅលើជន រងគ្រោះឪពុកម្ដាយបានចូលទៅមើល ហើយបានឃើញកូនពុលថ្នាំក្នុងស្ថានភាពធ្ងន់ធ្ងរក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យតែដោយស្ថានភាពមិនអាចព្យាបាលបាន ហើយគ្រូពេទ្យបានជួយអស់ពីសមត្ថភាពតែមិនអាចជួយបាននារីរូបនេះក៏បានដាច់ ខ្យល់ស្លាប់ទៅដោយបានបន្សល់ភាពសោកសៅដល់ក្រុមគ្រួសារ និងមិត្តភក្ដិហើយនេះ ក៏ជាសារផ្ដាំទៅប្រិយមិត្តទាំងអស់កុំឲ្យយកតម្រាប់តាមនូវជម្រើសបែបនេះ ព្រោះបានត្រឹមតែស្លាប់ពុំមានបានអ្វីមកវិញឡើយ ។

សាកសពជនរងគ្រោះបានបញ្ជូនមក ដល់គេហដ្ឋានវិញ ហើយក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ ហេង នរិន្ទ្រ


ចែករំលែក៖