ព័ត៌មានទាន់ហេតុការណ៍៖

ថៃ និងឥណ្ឌូនេស៊ីជួបគ្នាក្នុងវគ្គជម្រុះតាមពូលសម្រាប់ការប្រកួតAFF Suzuki Cup 2018

ចែករំលែក៖

ចាកាតា៖ ក្រុមម្ចាស់ការពារតំណែងជើងឯកថៃត្រូវបានដាក់ចូលទៅក្នុងពូលB សម្រាប់ការប្រកួតបាល់ទាត់AFF Suzuki Cup នាឆ្នាំនេះដោយត្រូវប្រកួតជាមួយឥណ្ឌូនេស៊ីហ្វីលីពីន និងសឹង្ហបុរីនៅក្នុងពិធីបែងចែកពូលជាផ្លូវការ ដែលបានធ្វើឡើងនៅថ្ងៃនេះនាទីក្រុងចាកាតា ។ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត និងក្រុមព្រុយណេនឹងប្រកួតគ្នាដើម្បីបានជាប់មកពូលBនេះដែរ ។

នៅពូលA ក្រុមជម្រើសជាតិវៀតណាមម៉ាឡេស៊ីមីយ៉ាន់ម៉ាកម្ពុជា និងឡាវនឹងប្រកួតគ្នាក្នុងការប្រកួតបាល់ទាត់AFF Suzuki Cup នាឆ្នាំនេះ ដែលជារដូវកាលទី១២ ។ ការប្រកួតបាល់ទាត់AFF Suzuki Cup នឹងប្រព្រឹត្តទៅនៅឆ្នាំនេះដោយពូលដំបូងនឹងត្រូវប្រកួតនៅថ្ងៃទី៨ ខែវិច្ឆិកាហើយការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយម៉ាឡេស៊ីឯក្រុមជម្រើសជាតិឡាវនឹងប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនៅក្នុងការប្រកួតបើកកម្មវិធីនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខទម្រង់នៃការប្រកួតថ្មីមួយដ៏គួរឲ្យរំភើបកំពុងត្រូវបានយកមកប្រើប្រាស់ជាលើកដំបូងនាឆ្នាំនេះដោយក្រុមនីមួយៗនឹងត្រូវប្រកួតចំនួន២លើកជាម្ចាស់ផ្ទះហើយប្រកួត២លើកទៀតនៅក្រៅទឹកដីក្នុងវគ្គពូល ។

គោលបំនងនៃទម្រង់នេះគឺដើម្បីផ្តល់ឱកាសឲ្យកីឡាករអាចបង្ហាញវត្តមានបានកាន់តែច្រើនជាងមុននៅក្នុងមាតុប្រទេសរបស់គេក៏ដូចជាផ្តល់ជូនអ្នកគាំទ្រនូវឱកាសបន្ថែមទៀតដើម្បីគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេនៅពេលគេធ្វើជាក្រុមម្ចាស់ផ្ទះ ។ ក្រុមកំពូលទាំង២វិវឌ្ឍចេញពីពូលនីមួយៗដោយឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយនឹងត្រូវប្រកួតចំនួន២ជើងនៅក្នុងផ្ទះ និងក្រៅផ្ទះ ។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រក៏មានចំនួន២ជើងផងដែរ ។ មុខមាត់ថ្មីប្រកបដោយវឌ្ឍនភាពសម្រាប់ការប្រកួតនេះក៏ត្រូវបានបង្ហាញផងដែរនៅក្នុងពិធីបែងចែកពូលដោយមានឡូហ្គោ និងព៌ណថ្មីសម្រាប់ប្រើប្រាស់នាពេលខាងមុខនេះ ដែលនឹងឆ្លុះបញ្ចាំងឲ្យឃើញអំពីគុណតម្លៃស្នូលនៃការប្រកួតក៏ដូចជាផ្សាភ្ជាប់ទៅនឹងភាពស្មោះត្រង់មោនទភាព និងចំនង់ចំនូលចិត្ត ។ គេកំពុងរង់ចាំមើលថាតើក្រុមណានឹងប្រកួតជាមួយក្រុមជម្រើសជាតិថៃ ដែលបានលើកពានចំនួន៥លើកមកហើយគឺកាលពីឆ្នាំ១៩៩៦ឆ្នាំ២០០០ឆ្នាំ២០០២ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ។

បន្ទាប់ពីជួបគ្នាកាលពី២ឆ្នាំមុនឆ្នាំនេះក្រុមជម្រើសជាតិថៃនឹងប៉ះជាមួយក្រុមឥណ្ឌូនេស៊ីសារជាថ្មីនៅថ្ងៃទី១៧ ខែវិច្ឆិកា ។ ក្រុមជម្រើសជាតិថៃបានឈ្នះក្រុមឥណ្ឌូនេស៊ីដោយពិន្ទុ៣ទល់នឹង២បន្ទាប់ពីបានចាញ់កាលពីជើងដំបូងដោយពិន្ទុ២ទល់នឹង១នៅក្នុងទីក្រុងបូហ្គ័រប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាលើកទី៥ហើយ ដែលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានបញ្ចប់ការប្រកួតដោយជាប់ជាក្រុមលេខពីរ ។ ហើយដោយក្រុមសឹង្ហបុរីក៏ស្ថិតក្នុងពូលBដែរនោះក្រុមប្រជែងចាស់នឹងងើបឡើងមកវិញនៅពេល ដែលក្រុមសឹង្ហបុរីបានយកឈ្នះក្រុមថៃក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៧ និង២០១២ ។ នៅក្នុងពិធីបែងចែកពូលមានការហូរកញ្ច្រៀវមួយបានកើតឡើងនៅពេល ដែលក្រុមម៉ាឡេស៊ីបានជាប់ទៅក្នុងពូលA ដែលបានន័យថានឹងចៀសផុតពីគូសត្រូវចាស់គឺសឹង្ហបុរី ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយសម្រាប់ការប្រកួតតាមពូលនីមួយៗក្រុមថៃនឹងប្រកួតជាមួយក្រុមសឹង្ហបុរីហើយក្រុមឥណ្ឌូនេស៊ីនឹងប្រកួតជាមួយក្រុមហ្វីលីពីន ។ នៅ ខែកញ្ញាក្រុមទីម័រខាងកើត និងក្រុមព្រុយណេនឹងប្រកួតគ្នាដោយក្រុម ដែលឈ្នះនឹងចូលទៅកាន់ពូលB ។ ក្រុមទីម័រខាងកើតនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនាថ្ងៃទី៣ ខែកញ្ញាខណៈ ដែលក្រុមព្រុយណេនឹងធ្វើជាម្ចាស់ផ្ទះវិញសម្រាប់ការប្រកួតនៅថ្ងៃទី៨ ខែកញ្ញា៕ វឌ្ឍនា

fwdrawaffsuzukicupnotenotpayforthispr


ចែករំលែក៖