ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃជនបរទេសមិនបានស​ម្រេច ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីជនបរទេសពីនាក់កំពុងថតរូបនៅលើ រ៉ឺម៉កកង់បីមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ចំណុចខាងមុខ ក្រសួងវប្បធម៌ វិចិត្រ សិល្បៈ ស្ថិតនៅតាមបណ្ដោយព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផល ផល្លា ភេទប្រុស អាយុ១៤ ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ តាមផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញស្ត្រីជនជាតិបរទេសពីនាក់ជិះ រ៉ឺម៉កកងបី ហើយបានថតរូប ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុ ខាងមុខក្រសួងវប្បធម៌ វិចិត្រ សិល្បៈ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ គ្មានស្លាកលេខ បានជិះមកខាងស្តាំរ៉ឺម៉ក កងបីក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក I phone x មិនបានសម្រេច ក៏ជ្រុលចង្កូតទៅបុករម៉កកងបី បណ្ដាលឲ្យដួលម៉ូតូត្រូវសមត្ថកិច្ចចរាចរណ៍ក្រុងយាមគោលដៅឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួនយកមកសួរនាំ និង កសាងស៉ំណ៉ំរឿងបញ្ជូនខ្លួនទៅអធិកានៃអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖