ភ្នំពេញ: បុរសម្នាក់បានបើករថយន្តទៅបុកម៉ូតូពីក្រោយ ខណ:ប្តីប្រពន្ធនិងកូនស្រីតូចម្នាក់ កំពុងឈប់ឲ្យកូននោម នៅអែបនិងចិញ្វើមផ្លូវ បណ្តាលឲ្យរងរបួសស្រាល រួចម្ចាស់រថយន្តបង្កចុះមកវាយថែមទៀត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុន ហេង ស្រេងហុង តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបើករថយន្តបង្កនោះ គឺជាជាងជួសជុលរថយន្ត បានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខVD25-016 ដែលគេសង្ស័យថា ជារថយន្តរបស់ស្ថានទូតយកមកជួសជុល បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូចទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-5464 ជិះដោយប្តីប្រពន្ធរួមដំណើរនិងកូនស្រីតូចម្នាក់ទៀត ធ្វើដំណើរនៅខាងមុខស្របទិសដៅគ្នា ខណ:កំពុងឈប់អែបតាមចិញ្ចើមឲ្យកូននោម បណ្តាលឲ្យដួលរងបួសកែងដៃខាងឪពុក ភ្លាមៗនោះជនបង្ក បានចុះពីលើរថយន្តស្ទុះទៅវាយជនរងគ្រោះពីទៅបីដៃថែមទៀតតែជនរងគ្រោះ បានគេចផុតហើយជនរងគ្រោះ មិនមានការតដៃវិញនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះមកឃាត់ខ្លួន អ្នកបើករថយន្តបង្កយកមកប៉ុស្តិ៍នគរបាលស្ទឹងមានជយ័១ ដើម្បីសម្របសម្រួលជាមួយជនរងគ្រោះ និងបញ្ចប់រឿង ៕ ជ្រោយពេជ្រ