ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលគ្រោងបញ្ជូនក្រុមអ្នកញៀនល្បែងអាប៉ោង និង ប្រមាថអ្នករាជការសាធារណៈមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ក្រុមអ្នកញៀនល្បែងចាក់អាប៉ោងបីនាក់ និងអ្នកដែលរៀរាំងពេលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការណ៍បង្ក្រាបល្បែងសីុសង ចាក់អាប៉ោង បានមកដល់និយាយប្រមាថមកលើនគរបាលថា “មកបង្ក្រាបមិនស្លៀកពាក់ឯកសណ្ឋាន មានច្បាប់មកពីណា” ។ នគរបាលបានប្រាប់ថា “បើស្លៀកពាក់ឯកសណ្ឋាន ចាប់មិនបានទេ” ប្អូនទៅផ្ទះវិញទៅ ។ ពេលជាមួយគ្នានោះមិនស្តាប់ក៏យកទូរសព្ទ័ដៃម៉ាក iPhone ថតសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចនគរបាលបានឃាត់មិនអោយថត ដោយសារខ្លួន (ភានិត) មិនមែនជាអ្នកសារព័ត៍មាន ពេលនោះឈ្មោះ ហៀង ភានិត និយាយប្រមាថទៀតថា “ពួកអាចុយម្រាយ ពួកហ្អែងអាងអី ” រំពេចនោះសមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ហើយនិងគ្រោងបញ្ជូនមកសាលាដំបួងខេត្តកណ្តាលនៅរសៀលនេះ។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣និង២៥នាទីនៅចំណុច ៖ ផ្ទះ សេន តឿ ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអោយដឹងថា ជនសង្ស័យចំនួន០៣នាក់ និងអ្នកជេរប្រមាថម្នាក់ ទី០១ឈ្មោះភុម ផុន ភេទ ប្រុស អាយុ៤៥ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី០២ឈ្មោះសុខ ផុន ភេទ ប្រុស អាយុ៤៣ ជនជាតិខ្មែរ មុខរបរកសិករ ទី០៣ឈ្មោះឡាយ វុទ្ធី ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ និង ទី០៤អ្នកជេរប្រមាថនគរបាលឈ្មោះ ហៀង ភានិត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ អ្នកទាំង០៤មានទីលំនៅ ភូមិ តាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការបន្ថែមទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុច ផ្ទះឈ្មោះ សេន តឿ ស្ថិតនៅភូមិ តាគល់ ឃុុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះសមត្ថកិច្ចនគរបាលស្រុកស្អាងបានទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សុខ ផុន បានសារភាពថាខ្លួនពិតជាធ្វើមេបាញ់អាប៉ោង នៅចំណុចផ្ទះឈ្មោះ សេន តឿ ពិតប្រាកដមែន ចំណែកឈ្មោះភុម ផុននិងឈ្មោះឡាយ វុទ្ធី ខ្លួនជាអ្នកចូលរួមចាក់អាប៉ោង។ វត្ថុតាងចាប់យក កម្រាលចាក់អាប៉ោងចំនួន ០១ មេអាប៉ោងចំនួន០១គ្រាប់ ចានបាញ់អាប៉ោងចំនួន០១ ជើងទម្រចំនួន ០១ គ្របចាន អាប៉ោងចំនួន០១ ប្រាក់ចំនួន១១១៥០០៛(ដប់មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់) ម៉ូតូចំនួន០៥គ្រឿង រួមមាន ម៉ូតូម៉ាកសង់កូរ៉េពណ៌ព្រីងទុំលាយក្រហមផ្លាកលេខភ្នំពេញ1S.0156ចំនួន១គ្រឿង

ម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ1FF.5219ចំនួន១គ្រឿងម៉ូតូម៉ាកគប់ជ្រុង70ពណ៌ទឹកប៊ិចគ្មានផ្លាកលេខចំនួន១គ្រឿងម៉ូតូម៉ាកគប់មូល៩០ពណ៍សំបកឪឡឹកគ្មានផ្លាកលេខចំនួន១គ្រឿងម៉ូតូម៉ាកគប់មូល៥០ពណ៌សំបកឪឡឹកពាក់ផ្លាកលេខកណ្តាល1T.6279ចំនួន១គ្រឿង៕ ឆ ដា


ចែករំលែក៖