ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ នឹងរថយនបញ្ច្រាសទិសគ្នាបណ្តាលឲ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៣៥ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លេីកំណាត់ផ្លូវជាតិលេខ៧៨ ចំណុចអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបេីកបរម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់បានស្លាប់ក្រោយពេល បញ្ជូនតាម រថយន្តសង្គ្រោះរបស់ស្នងការទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ។ ម៉ូតូម៉ាកវេវឆ្លាម ពណ៌ស គ្មានស្លាកលេខ ។
រថយន្តបង្កម៉ាកហុីហាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A៣១៧៦ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណហើយបានរត់គេចខ្លួនបាត់ភ្លាមៗក្រោយកើតហេតុ។
ក្រោយកើតហេតុ រថយន្ត និងម៉ូតូត្រូវបានជំនាញការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុក ធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមក្រោយ ។
សាកសពរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំគ្រួសារ ឬសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត